វិធីសាស្ត្រចាក់សោការពារឯកសារ Microsoft Office និងឯកសារ PDF!

 
វិធីសាស្ត្រចាក់សោការពារឯកសារ Microsoft Office និងឯកសារ PDF!

នាយកដ្ឋានព័ត៌មានវិទ្យា៖ ដើម្បីការពារឯកសាររបស់លោកអ្នកពីការលួចមើល ឬប្រើប្រាស់ដោយពុំមានការអនុញ្ញាត លោកអ្នកត្រូវធ្វើការចាក់សោរកាពារ និងចែករំលែកកូនសោរដល់បុគ្គលដែលលោកអ្នកអនុញ្ញាតឲ្យមើល ឬប្រើប្រាស់ឯកសារប៉ុណ្ណោះ។

ថ្ងៃនេះក្រុមការងារសូមលើកយកវិធីសាស្ត្រងាយៗ ដើម្បីធ្វើការចាក់សោឯកសារ ក្នុងកម្មវិធី Microsoft Office និងកម្មវិធី Acrobat Reader ដូចខាងក្រោម៖

១. វិធីចាក់សោឯកសារ Microsoft Office

- បើកឯកសារ Word Excel ឬ Powerpoint ក្នុងកម្មវិធី Microsoft Office

- ជ្រើសរើសយក Menu -> Info -> Protect Document -> Encrypt with Password

- បញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង OK

- វាយបញ្ចូលលេខសម្ងាត់ដដែលម្តងទៀត -> ចុចលើប៊ូតុង OK

- សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)

២. វិធីចាក់សោឯកសារ Adobe Acrobat (PDF)

- បើកឯកសារ PDF ក្នុងកម្មវិធី Adobe Acrobat

- ជ្រើសរើសយក Tools -> Protect-> Encrypt with Password

- ជ្រើសរើស Yes លើផ្ទាំង Pops up

- ជ្រើសរើស "Require a Password to open the document" និងវាយបញ្ចូលលេខសម្ងាត់ -> ចុចលើប៊ូតុង Apply

- សូមធ្វើការរក្សាទុកឯកសាររបស់អ្នក (Save)

#Office #PDF #Encryption #ITDepartment #MoI

 

 

ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា