សម្តេចតេជោ ហ៊ុន សែន ៖ថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ
សម្តេចតេជោ ហ៊ុន សែន ៖បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថវិកាចំនួន18,473,570ដុល្លារដែលចេញពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្តេចម៉ែនិងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់នៅត្រឹមព្រឹកថ្ងៃ១ធ្នូ២០២២នេះ។
ដើម្បីធានាថាឆ្នាំ២០២៥កម្ពុជានឹងអស់គ្រាប់មីនខ្ញុំបានពិភាក្សាជាមួយឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន៣០លានដុល្លារភ្លាមដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថវិកានេះរួមជាមួយថវិកាពីដៃគូរអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។ក្នុងករណីខ្វះនិងសម្រាប់ឆ្នាំ២០២៤និង២០២៥អាជ្ញាធរមីនត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។ ដើម្បីឲ្យឆ្នាំ២០២៥កម្ពុជាគ្មានមីន ការផ្តល់ដីដោយសុវត្តិភាពនិងដោយស្នាមញញឹមខ្ញុំសូមអំពាវនាវសប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួសនិងជាឆ្នាំប្រកបដោយស្នាម ញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីន រយៈពេល៥៥ឆ្នាំ(១៩៧០.២០២៥)៕
ប្រភព៖ ទទក