គិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ ការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបសម្រេចបានជាង១៧,៥% ហើយ

ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

 
គិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ ការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបសម្រេចបានជាង១៧,៥% ហើយ
គិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ ការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបសម្រេចបានជាង១៧,៥% ហើយ
គិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ ការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបសម្រេចបានជាង១៧,៥% ហើយ
គិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ ការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាបសម្រេចបានជាង១៧,៥% ហើយ

ក្នុងឱកាសអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុង សៀមរាប នាថ្ងៃទី២៨ ខែមករានេះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកាប្រមាណជាង៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ដោយប្រើប្រាស់ រយៈពេលសាងសង់ចំនួន១៣ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

សូមបញ្ជាក់ថា គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន៨រួមមាន៖

១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់នៃ នាយកដ្ឋានវិស្វកម្ម

២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប

៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប

៤) អគ្គនាយកដ្ឋានសាធារណការ

៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់

៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ

៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

គម្រោងនេះមានការរៀបចំលើគ្រប់ទិដ្ឋភាព ក្នុងនោះរួមមាន៖ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៣ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខនេះ៕

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន