អគ្គនាយកដ្ឋានអន្តោប្រវេសន៍ណែនាំដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិឱ្យបង្កើនការការពារការចម្លងបន្តវីរុសកូវីដ-១៩

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានណែនាំដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិពីបង្កើនការការពារការចម្លងបន្តចំពោះការផ្ទុះនូវការចម្លងមេរោគកូវីដ-១៩ ក្នុងខេត្តសាមុតសាខននៃប្រទេសថៃ មកកាន់កម្ពុជាឱ្យមានប្រសិទ្ធភាព។

 
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ណែនាំដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិឱ្យបង្កើនការការពារការចម្លងបន្តវីរុសកូវីដ-១៩
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ណែនាំដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិឱ្យបង្កើនការការពារការចម្លងបន្តវីរុសកូវីដ-១៩

តាមសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះខេត្តសាមុតសា​​ខននៃ​​ប្រទេសថៃ កំពុងមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះដើម្បីការពារការចម្លងបន្តពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលបានកើតឡើងនេះ ចូលមកកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមណែនាំ ដល់ប៉ុស្តិ៍ន​​គរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ ត្រូវអនុវត្តនូវវិធានការមួយចំនួនដូចជា៖ បន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាល ធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែល​ចូលមកពីប្រទេស​ថៃឱ្យបាន​ហ្មត់ចត់ ដោយតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ត្រឹមត្រូវទៅតាមការកំណត់។ យកចិត្តទុកដាក់គ្រប់គ្រង និងល្បាត ត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្ដាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរ​ដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ និងត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ រំលឹកដល់​មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែល ប្រចាំការនៅច្រកទ្វារ ឱ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូអាល់កុល ឬជែល និងប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូល​​មកព្រះរាជាណាចក្រកម្ពុជា៕

 

ប្រភព: ក្រសួងព័ត៌មាន