ខែកក្កដានេះនឹងក្លាយជាខែមានសីតុណ្ហភាពក្ដៅបំផុតរបស់ពិភពលោក ដោយសារបម្រែបម្រួលអាកាសធាតុ

ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថាស្របពេលរលកកម្ដៅឡើងកាន់តែខ្ពស់ ប្រាកដណាស់ថា ខែកក្កដានេះ នឹងក្លាយជាខែមានសីតុណ្ហភាពក្ដៅបំផុតរបស់ពិភពលោក។

 
ខែកក្កដានេះនឹងក្លាយជាខែមានសីតុណ្ហភាពក្ដៅបំផុតរបស់ពិភពលោក ដោយសារបម្រែបម្រួលអាកាសធាតុ

ខែក្តៅខ្លាំងមកដល់បច្ចុប្បន្ន ដែលក្រុមអ្នកស្រាវជ្រាវមានទំនុកចិត្តថា កំណត់ត្រាឆ្នាំ ២០១៩ នឹងត្រូវបំបែក ទោះបីជានៅសល់ពេលជាច្រើនថ្ងៃទៀតក៏ដោយ។  

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ភពផែនដីកំពុងឈានចូលដល់ សម័យកាលនៃការឡើងកម្ដៅដ៏ពុះកញ្ជ្រោលជាសកល។

ក្រុមអ្នកវិទ្យាសាស្ត្រយល់ស្របថាកម្ដៅបន្ថែមត្រូវបានផ្សារភ្ជាប់ជាចម្បងទៅនឹងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានហៅការប្រែប្រួលអាកាសធាតុថាជា ការគំរាមកំហែងដែលមានស្រាប់ ហើយថាគ្មាននរណាម្នាក់អាចបដិសេធផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានទៀតទេ។  

ក្រុមអ្នកជំនាញខ្លះជឿថាខែកក្កដាអាចជាខែក្តៅបំផុតក្នុងរយៈពេលជាង ១២០.០០០ ឆ្នាំមុន។ 

ក្រុមអ្នកស្រាវជ្រាវមិនភ្ញាក់ផ្អើលទេ ដែលថា ខែកក្កដាត្រូវបានកំណត់ថាជាខែបំបែកកំណត់ត្រាបច្ចុប្បន្នសម្រាប់ខែក្តៅបំផុត ខណៈមានការចង្អុលបង្ហាញជាច្រើននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលថាពិភពលោកកំពុងមើលឃើញកម្រិតកមក្ដៅខ្លាំងជាងនេះ។ 

យោងតាមសេវាតាមដានបម្រែបម្រួលរអាកាសធាតុកូភើនូគូស( Copernicus) ថ្ងៃក្តៅបំផុតរបស់ពិភពលោកបានកើតឡើងកាលពីថ្ងៃទី ៦ ខែកក្កដា ហើយថ្ងៃក្តៅបំផុតមិនធ្លាប់មានរយៈពេល២៣ថ្ងៃ មានក្នុងកំណត់ត្រាគឺនៅក្នុងខែនេះ ៕

ប្រភព៖ BTV