សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍៖ “ ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់”
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំ។
ថ្លែងក្នុងកម្មវិធីនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពីភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់
ទី១)យើងទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង
ទី២)រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ
ទី៣)បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ
ទី៤)ពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ-១៩ ។
នៅថ្ងៃនេះ សម្ដេចតេជោ ក៏បានឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជា សហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះតម្រូវការចាក់វ៉ាក់សំាងកូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់៕
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister