រដ្ឋមន្ត្រីប្រេស៊ីល២នាក់ទៀតហើយ បានឆ្លងវីរុសកូវីដ១៩

ប្រេស៊ីល៖ រដ្ឋមន្ត្រីប្រេស៊ីល២រូបបានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈប្រទេសលំដាប់ទី២ក្នុងពិភពលោកដែលឆ្លងច្រើនជាងគេកំពុងប្រយុទ្ធប្រឆាំងដើម្បីគ្រប់គ្រងការរីករាលដាល សូម្បីតែក្នុងចំណោមឥស្សរជននយោបាយក៏ដោយ។

 
រដ្ឋមន្ត្រីប្រេស៊ីល២នាក់ទៀតហើយ បានឆ្លងវីរុសកូវីដ១៩

រដ្ឋមន្ត្រីទទួលបន្ទុកផ្ដល់សញ្ជាតិ លោក Onyx Lorenzoni និងដ្ឋមន្ត្រីក្រសួងអប់រំ លោក Milton Ribeiro ដែលទើបតែងតាំងថ្មីបានបង្ហោះសារនៅលើបណ្តាញសង្គមពីរោគវិនិច្ឆ័យរបស់ពួកគាត់ និងកំពុងតែដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីគេ។

សូមរម្លឹកផងដែរថា ប្រធានាធិបតីប្រេស៊ីល លោក Bolsonaro ក៏កំពុងតែនៅដាច់ដោយឡែកផងដែរ បន្ទាប់ពីគាត់បានធ្វើតេស្តរកឃើញវីរុសកូវីដ១៩។ មកទល់ពេលនេះប្រទេសប្រេស៊ីលមានអ្នកឆ្លងជាង ២លានករណី និងមានអ្នកស្លាប់ចំនួន ៨០,១២០នាក់៕

ប្រភព​៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ