មនុស្ស៩នាក់បានស្លាប់ដោយសារការធ្លាក់ឧទ្ធម្ភាគចក្រនៅកូឡុំប៊ី
បូហ្គូតា៖ កងទ័ពកូឡុំប៊ីបាននិយាយថា មនុស្ស៩នាក់បានស្លាប់ និង៦នាក់ទៀតរងរបួសក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរនៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងការពារជាតិកូឡុំប៊ីបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា បំណែកឧទ្ធម្ភាគចក្រ UH-60 Black Hawk ដែលដឹកកងទ័ពជាតិ ១៧នាក់ ត្រូវបានរកឃើញនៅបណ្តោយដងទន្លេ Inirida នៅភាគអាគ្នេយ៍ប្រទេសកូឡុំប៊ី។
សូមជម្រាបថា ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរក្បែរកន្លែងកើតហេតុ ខណៈក្រុមជួយសង្គ្រោះ ពិសេសកំពុងស្វែងជនរងគ្រោះផ្សេងទៀត ដែលកំពុងបាត់ខ្លួន៕
ប្រភព៖ Xinhua, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ