ពិសេសណាស់! Recorder App របស់ Google អាចឲ្យអ្នកថតសំឡេងបំលែងទៅជាអក្សរបាន
នៅថ្ងៃនេះក្រុមហ៊ុន Google បានធ្វើការណែនាំអំពីកម្មវិធីថតសំឡេងកម្រិតខ្ពស់របស់ខ្លួនជាមួយនឹង Pixel 4។ពិតជាអស្ចារ្យណាស់ដែរ Googleបានផ្លាស់ប្តូរសមត្ថភាពរបស់ខ្លួនក្នុងការបំលែងអត្ថបទ ឬពាក្យដោយគ្មានអុីនធឺណិត។នេះបើតាមការចុះផ្សាយរបស់គេហទំព័រ gsmarena។
កម្មវិធីថ្មីនេះពិតជាងាយស្រួលប្រើខ្លាំងណាស់ទៅលើការថតសំឡេងការសន្ទនា ឬសំភាសន៍នៅពេលដែលចង់ search រកអ្វីមួយ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺមុខងារថ្មីអាចអោយអ្នកកាត់ចេញនូវផ្នែកខ្លះនៃសំឡេងដែលបានថតទុកដោយគ្រាន់តែជ្រើសរើសអត្ថបទ ឬសំឡេងដែលចង់កាត់ហើយវានឹងកាត់ចេញជាការស្រេច។បន្ថែមពីនេះមុខងារនេះក៏អនុញ្ញាតឲ្យអ្នកបង្កើតវីដេអូទៅជារលលសំឡេងដើម្បីថតសំឡេងបានរយ:ពេលយូរ និងអាចចែករំលែកទៅកាន់បណ្តាញសង្គមនានាដោយគ្មានអ៊ីនធឺណិតបានផងដែរ។អ្វីដែលពិសេសទៀតនោះ កម្មវិធីនេះក៏អាចដឹងអំពី ចម្រៀង សំឡេងឆ្កែ សំឡេងសើច និងសំឡេងទះដៃបានទៀតផង។
សូមបញ្ជាក់ថាកម្មវិធីនេះអាចប្រើប្រាស់បានតែ Google Pixel ប៉ុណ្ណោះ៕
ប្រភព: gsmarena ដោយ: ជា បញ្ញា