Sandara Park ចុះកុងត្រាជាផ្លូវការជាមួយក្រុមហ៊ុន ABYSS បន្ទាប់ពីចេញពីក្រុមហ៊ុន YG
អតីតសមាជិក ក្រុមចម្រៀងនារី 2NE1 តារាស្រីកូនកាត់ហ្វីលីពីន Sandara Park បានចុះហត្ថលេខាផ្តាច់មុខមួយ ជាមួយនឹងក្រុមហ៊ុន ABYSS បន្ទាប់ពីចាកចេញពីផលិតកម្ម YG ។
នេះបើយោងតាមសារព័ត៌មាន Koreaboo ដែលបានចុះផ្សាយកាលពីម្សិលមិញ។
បើយោងតាមរបាយការណ៍ជាផ្លូវការពី Osen ប្រាប់ថា តារាស្រីសាច់ចាំរូបនេះ បានសម្រេចចិត្តចូលរួមជាមួយក្រុមហ៊ុន ABYSS ដោយសារនាងចង់ការជាមួយអ្នកគ្រប់គ្រងរបស់នាងដែលបានធ្វើការជាមួយគ្នានៅប្រទេសហ្វីលីពីន។
គួររលឹកផងដែរថា Sandara Park បានចូលផលិតកម្ម YG ក្នុងឆ្នាំ ២០០៤ ហើយបានបង្ហាញខ្លួនជាលើកដំបូងជាក្រុមនារី 2NE1 នៅក្នុងឆ្នាំ ២០០៩ ។
បច្ចុប្បន្នក្រុមហ៊ុន ABYSS គឺជាទ្រនំរបស់ Sunmi និង BamBam ក្រុម GOT7 និង Urban Zakapa ៕
ប្រភព៖ Koreaboo
សូមចុច join Telegram https://t.me/cngtvcambodia