នៅព្រឹកនេះកម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ
កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩១នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩១នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២៣២នាក់។
ករណីវិជ្ជមានកូវីដ-១៩ថ្មី ០១ករណី ក្នុងនោះកើតទៅលើបុរស ជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងជើងហោះហើរនៅប្រទេសអេត្យូពី រួចបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។
សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៨នាក់។
គួរម្លឹកផងដែរថា អ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩១នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២៣២នាក់៕
ប្រភព: ក្រសួងសុខាភិបាល