[Covid-19] នៅថ្ងៃនេះកម្ពុជា! មានករណីជាសះស្បើយចំនួន ០៤នាក់បន្ថែមទៀត
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី ខណ:មានករណីជាសះស្បើយចំនួន ០៤នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៤០៩នាក់បើធៀបនឹងអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៥៨នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី បន្ថែមទៀត ខណ:មានករណីអ្នកជាសះស្បើយចំនួន ០៤នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៤០៩នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៥៨នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៩នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ២៦នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០៩នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១ នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០១នាក់
សូមជម្រាបថា ករណីជាសះស្បើយកូវីដ-១៩ ០៤នាក់ជាពលករធ្វើដំណើរមកពីប្រទេសថៃ។
គិតមកត្រឹមថ្ងៃនេះ អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៤៩នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុបមានចំនួន ៤៥៨នាក់ ខណ:មានអ្នកជំងឺ ៤០៩នាក់បានជាសះស្បើយ។
គួររម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល