តារាចម្រៀងស្រីទាំង៣នេះ និយមលេងខ្លួនប្លែកៗ ក្បាច់រាំរស់រវើក មើលមិនចេះធុញ

បើនិយាយដល់ឈ្មោះតារាចម្រៀងស្រីទាំងបីនាក់ខាងក្រោមនេះ ជាហ្វេនៗច្បាស់ជាបានស្គាល់ពួកគេយ៉ាងច្បាស់ ព្រោះរយៈពេលនៃការចូលសិល្បៈរបស់អ្នកទាំងបី មានរយៈពេលជាច្រើនឆ្នាំណាស់មកហើយ។

 
តារាចម្រៀងស្រីទាំង៣នេះ និយមលេងខ្លួនប្លែកៗ ក្បាច់រាំរស់រវើក មើលមិនចេះធុញ

ហើយកន្លងមក បទចម្រៀងជាច្រើនរបស់ពួកគេ ក៏សុទ្ធតែល្បីៗមានអ្នកគាំទ្រខ្លាំងមិនធម្មតាផងដែរ។
ទន្ទឹមនឹងនេះ ក្រៅពីអាចបកស្រាយចម្រៀងមនោសញ្ចេតនាបានយ៉ាងពីរោះហើយនោះ តារាចម្រៀងស្រីទាំងនេះ ពួកគេក៏ត្រូវបានមហាជនកោតសរសើរអំពីសមត្ថភាពមួយទៀតដែរ នោះគឺការច្រៀងបទញាក់បានយ៉ាងទាក់ទាញហើយការនិយមតែងខ្លួនរបស់ពួកគេ ក៏ប្លែកភ្នែកខ្លាំងពេលឡើងឆាកម្ដងៗ ពិសេសក្បាច់រាំរបស់ពួកគេ សុទ្ធតែសាហាវៗ រស់រវើកមើលមិនចេះធុញទ្រាន់ ពោលគឺប្រៀបដូចតារាបរទេសតែម្ដង៕ 

 

១. ទេព បូព្រឹក 
អ្នកណាមិនល្បីពីតារារូបនេះ ដែលពូកែខាងលេងស្ទាយខ្លួនប្លែកៗ ក្បាច់រាំក៏សាហាវៗ និងមានភាពទាក់ទាញក្នុងបទចម្រៀងញាក់ល្បីៗជាច្រើន ជាពិសេសពេលឡើងឆាកតែម្ដង ។ ប៉ុន្តែសព្វថ្ងៃកញ្ញាហាក់ស្ងប់ស្ងាត់ពីការចេញបទចម្រៀងថ្មីទៅហើយ។


២. រ៉ាប៊ី 
តារាស្រីតូចច្រឡឹងនៅផលិតកម្មថោនរូបនេះ អាចបកស្រាយចម្រៀងបានទាំងសម័យទាំងបុរាណយ៉ាងពិរោះរណ្ដំ ជាពិសេសបទញាក់របស់កញ្ញា សុទ្ធតែក្បាច់រាំឡូយៗ នៅក្នុងបទល្បីៗជាច្រើន ដូចជាបទ " មាន់ស្រែ " " លុយ លុយ " ជាដើម ។


៣. យូរី 
យូរី ក៏មិនខុសពីតារាស្រីខាងលើដែរ កញ្ញាជាតារាស្រីដែលហ្វេនៗពេញចិត្តការរាំរបស់កញ្ញាច្រើន។ ហើយកញ្ញាក៏មានក្បាច់រាំល្បីៗក្នុងបទជាច្រើនដូចជា "ផាំង ផាំង" "ចាក់ទឹកដូង" និងបទ "នំប៉័ងប៉ាតេ"  ជាដើម។

សូមចុច join Telegram https://t.me/cngtvcambodia