កាសស្តាប់ត្រចៀក TWS របស់ Galaxy Buds "Bean" បានលេចធ្លាយបង្ហាញពីការរចនាថ្មីយ៉ាងខ្លាំង

កាសឥតខ្សែ Galaxy Buds+ គឺជាប្រភេទកាសស្តាប់ត្រចៀកឥតខ្សែ ចុងក្រោយ និងអស្ចារ្យបំផុតពីក្រុមហ៊ុន Samsung។ ការរចនាកាសនេះស្រដៀងគ្នានិង Galaxy Buds និង IconX ផងដែរ។ ការចេញលក់កាសស្តាប់ត្រចៀក ដែលមានឈ្មោះថា Galaxy Buds Bean មានការលេចធ្លាយ បង្ហាញពីការរចនា និងជម្រើសពណ៌ប្លែកៗរបស់ពួកវាផងដែរ។

 
កាសស្តាប់ត្រចៀក TWS របស់ Galaxy Buds
Galaxy Buds "Bean"

 

យោងតាមប្រភពព័ត៌មានដែលដកស្រង់សម្តីរបស់កំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Roland Quandt បានឲ្យយើងដឹងថា កាសឥតខ្សែមួយនេះគឺជា Galaxy Buds ជំនាន់ថ្មី ហើយវាមានកូដតំណាងថា Bean និងលេខម៉ូឌែលសម្គាល់ SM-R180។ បើយើងសង្កេតមើលទៅលើរូបភាពគម្រូរបស់វា ឃើញថា Galaxy Buds (Bean) ជំនាន់ថ្មី ទទួលបានការប្រែទៅលើរចនាបថរូបរាង ខុសពី Galaxy Buds ជំនាន់មុនៗទាំងស្រុង ដោយវាមានលក្ខណៈស្រដៀងទៅនឹងគ្រាប់សណ្តែក (Kidney Bean) អញ្ចឹងដែរ។  

 

 

កាសប្រភេទនេះនៅស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ដូច្នេះសមត្ថភាពថ្ម ឬ ទំហំពិតប្រាកដប្រហែលជាមិនផ្លាស់ប្តូរទេ។ លោកបន្ថែមទៀតថា កាសស្តាប់ត្រចៀកមួយនឹងមានកំពស់ ២,៨ ស.ម មានន័យថាទំហំតូចជាងមុនដែលសាក សមនឹងអ្នកដែលមាត្រចៀកតូច។

 តាមរយៈរូបភាពគម្រូនេះដែរក៏បានបញ្ជាក់ឲ្យយើងដឹងថា កាសឥតខ្សែ Galaxy Buds (Bean) ជំនាន់ថ្មី បានភ្ជាប់មកជាមួយរន្ធបំពងសំលេង (Speaker) ចំនួន 2 រន្ធស្រូបសំលេងចំនួន 3 ក៏ដូចជាកន្លែងប្រើសម្រាប់ តភ្ជាប់ទៅកាន់ Case របស់វា ដើម្បីធ្វើការសាកថ្ម។ រូបភាពគម្រូដដែលនេះ ក៏បានបង្ហាញឲ្យយើងដឹងថា កាសឥតខ្សែ Galaxy Buds ជំនាន់ថ្មី នឹងមកជាមួយជម្រើសពណ៌ចំនួន 3 ក្នុងនោះមានដូចជា ពណ៌ខៀវខ្ចី ពណ៌ស និងពណ៌ខ្មៅ។ 

បើតាមប្រភពខាងលើនេះបានបញ្ជាក់ឲ្យយើងដឹងផងដែរថា កាសឥតខ្សែជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការ នាពេលប៉ុន្មានខែខាងមុខនេះជាមួយត្រកូល Galaxy Note​ 20៕

 

ប្រភព៖ gsmarena ដោយ៖ ជា បញ្ញា