[វីដេអូ] របៀបមើល Password Wifi ដែលបានរក្សាទុក (Saved) នៅក្នុងកំព្យូទ័រតាមរយៈ cmd
ថ្ងៃនេះយើងសូមបង្ហាញគន្លឹះខ្លីៗ និងរបៀបពិនិត្យមើល Password Wifi ទាំងអស់ដែលធ្លាប់បានប្រើនៅ ក្នុង Computer ជាមួយ Wifi គ្រប់ទីកន្លែងដែលយើងធ្លាប់បានតភ្ជាប់។
ខាងក្រោមនេះជារបៀបមើល Password Wifi
១ ចុច icon Start + R រួចវាយពាក្យ cmd បន្ទាប់មកចុច Enter
២ សរសេរពាក្យ netsh wlan show profiles បន្ទាប់មកយើងនិងឃើញផ្ទាំងមួយដែលវាបង្ហាញយើង នូវគ្រប់ wirelessទាំងអស់ដែលយើងធ្លាប់បានប្រើប្រាស់ ។
៣ បន្ទាប់មកប្រសិនបើយើងចង់មើល Password Wireless ណាមួយ យើងគ្រាន់តែអនុវត្តតាមវិធីខាងលើ រួចបន្ថែម + ឈ្មោះ wifi (ឧទាហរណ៍ wifi ឈ្មោះថា ANTCenter) + key=clear រួចចុច Enter ជាការស្រេច។
នៅពេលនោះអ្នកនឹងឃើញ Password នៅត្រង់ប្រអប់ពាក្យ Key Content: (antkh123)
ចំណាំ៖នៅត្រង់ពាក្យ ANTCenter នេះគឺជាឈ្មោះ wifi ដែលត្រូវបង្ហាញ។
ប្រសិនបើយើងចង់បង្ហាញ Password Wifi ណាមួយផ្សេងទៀត យើងគ្រាន់តែសរសេរឈ្មោះ Wifi ឲ្យត្រឹមត្រូវរួចដាក់នៅចន្លោះនោះជាការស្រេច។
សូមបញ្ជាក់ថា វិធីនេះគ្រាន់តែប្រាប់ឲ្យអ្នកមើលឃើញ Password Wifi ដែលធ្លាប់ Connect ពីមុនមកតែប៉ណ្ណោះ៕
ដោយ៖ ជា បញ្ញា