តៃវ៉ាន់ចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក Kratos ដើម្បីផលិតដ្រូនវាយប្រហារ

ក្រុមហ៊ុន Kratos Defense (ក្រេទោស ឌីហ្វេន) (KTOS.O) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងតៃវ៉ាន់ បានសាកល្បងបង្កើតយន្តហោះគ្មានមនុស្សបើក(ដ្រូន)វាយប្រហារប្រភេទថ្មី ដោយជោគជ័យ ដែលមានគោលបំណងដើម្បីពង្រឹងសមត្ថភាពការពារខ្លួន ចំពេលមានការគំរាមកំហែងកាន់តែខ្លាំងឡើងពីចិន។

 
តៃវ៉ាន់ចាប់ដៃគូជាមួយក្រុមហ៊ុនអាមេរិក Kratos ដើម្បីផលិតដ្រូនវាយប្រហារ

តៃវ៉ាន់ និងក្រុមហ៊ុនការពារជាតិអាមេរិក Kratos Defense បានសម្រេចជោគជ័យក្នុងការសាកល្បងដ្រូនវាយប្រហារប្រភេទថ្មី (Jet-powered attack drone) ដែលមានឈ្មោះថា Mighty Hornet IV។  នេះបើយោងតាម តាមការបង្ហាញរបស់ក្រុមហ៊ុន Kratos (ក្រេទោស) នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ក្រុមហ៊ុន Kratos (ក្រេទោស) បានហៅការសាកល្បងនេះថាជាចំណុចសំខាន់ ដែលអាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងក្រុមហ៊ុន និងស្ថាប័នស្រាវជ្រាវយោធាកំពូលរបស់តៃវ៉ាន់ គឺវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan  (NCSIST)។

គម្រោងនេះផ្តោតលើការផលិតដ្រូនក្នុង ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ និងមានតម្លៃទាប ដែលមានសមត្ថភាពដូចជាមីស៊ីលគ្រូស (Cruise missile) ដើម្បីប្រើប្រាស់ជាអាវុធរារាំង និងវាយប្រហាររយៈចម្ងាយឆ្ងាយ។

សូមជម្រាបថា ការបង្កើនសមត្ថភាពដ្រូននេះដើម្បីឆ្លើយតបទៅនឹងហេតុការណ៍ដែលកើតឡើង បន្ទាប់ពីមានសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់បានកើនឡើង ២៣% ក្នុងឆ្នាំ ២០២៥ កន្លងទៅ ដែលរួមមានទាំងការបញ្ជូនយន្តហោះចម្បាំង និងដ្រូនចូលក្នុងតំបន់ការពារអាកាសរបស់តៃវ៉ាន់ស្ទើរតែរាល់ថ្ងៃ៕