ផលិតកម្ម YG Entertainment បានបង្ហើបថានឹងចេញក្រុមចម្រៀងស្រីថ្មីនៅចុងឆ្នាំនេះ

បើយោងតាមគេហទំព័រ  koreaboo របស់ប្រទេសកូរ៉េបានឲ្យដឹងថាតាមការរាយការណ៍ពីផលិតកម្ម YG Entertainment នឹងបង្ហាញក្រុមនារីថ្មីនៅពាក់កណ្តាលឆ្នាំ ២០២១ ។

 
ផលិតកម្ម YG Entertainment បានបង្ហើបថានឹងចេញក្រុមចម្រៀងស្រីថ្មីនៅចុងឆ្នាំនេះ
ផលិតកម្ម YG Entertainment បានបង្ហើបថានឹងចេញក្រុមចម្រៀងស្រីថ្មីនៅចុងឆ្នាំនេះ
ផលិតកម្ម YG Entertainment បានបង្ហើបថានឹងចេញក្រុមចម្រៀងស្រីថ្មីនៅចុងឆ្នាំនេះ

យោងតាមប្រព័ន្ធផ្សព្វផ្សាយ OSEN ទោះបីជាបញ្ហានេះមិនត្រូវបានបង្ហាញយ៉ាងលំអិតនៅក្នុងក្រុមហ៊ុនក៏ដោយប៉ុន្តែច្បាស់ណាស់ថាមានការបង្ហាញក្រុមតារាចម្រៀងថ្មីក្នុងក្រុមហ៊ុន YG Entertainment  ។

 

សូមជម្រាបថាផលិតកម្ម YG គឺជាក្រុមហ៊ុនដែលល្បីល្បាញខាងក្រុមចម្រៀងស្រីដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យ kpop មានដូចជា BLACKPINK ជាដើម។

គួរបញ្ជាក់ថាផលិតកម្ម YG Entertainment មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការទាក់ទងនឹងបញ្ហានេះនៅឡើយទេ៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ប្រភព: Koreaboo  ដោយ៖ Reach Rachana