ទីក្រុងប៉េកាំងដាក់ខ្លួនជាប្រទេសក្នុងការដោះស្រាយបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩
ទីក្រុងប៉េកាំងដាក់ខ្លួនជាប្រទេសក្នុងការដោះស្រាយបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ ដោយការផ្តល់វ៉ាក់សាំងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ជាជាងប្រទេសដែលមានផ្ទុះកូវីដ១៩។ ប្រសាសន៍របស់សាស្ត្រាចារ្យសិក្សាអន្តរជាតិជាច្រើនរូប ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ។
កូឡូរ៉ាដូៈ វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ចិនបានដឹកជញ្ជូនទៅកាន់ប្រទេសជាង ៨០ប្រទេស សម្រាប់ការប្រើប្រាស់នៅក្នុងទីផ្សារឬការជួយសង្គ្រោះជីវិតមនុស្ស ។
នៅក្នុងចំណោមនោះមាន ៥៣ប្រទេសដែលបានទទួលវ៉ាក់សាំងកូវីដ១៩ដោយឥតគិតថ្លៃ (រាប់បញ្ចូលទាំងប្រទេសកំពុងអភិវឌ្ឍន៍នៅទ្វីបអាហ្វ្រិកនិងបណ្តាប្រទេសអាស៊ីសំខាន់ៗដូចជា ហ្វីលីពីន និងប៉ាគីស្ថាន) និងបណ្តាលប្រទេសដែលមានចំណូលមធ្យមចំនួន ២៧ប្រទេសដែលបានចំណាយថិវិការសម្រាប់ការទិញវ៉ាក់សាំងបង្ការនេះ។
វ៉ាក់សាំងរបស់ចិនដោយឈរលើជំហរផ្ទុយពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបគឺមានឈ្មោះថា “me first policies”។ ជាមួយនឹងការផ្គត់ផ្គង់ខ្វះខាតវ៉ាក់សាំងនេះហើយដែលជាហេតុធ្វើឲ្យអាមេរិកនិងសហភាពអ៊ឺរ៉ុបប្រឈមមុខនឹងអត្រានៃការឆ្លងខ្ពស់និងចំនួនអ្នកស្លាប់ជាច្រើននាក់។
បន្ថែមពីនេះដោយសារតែកង្វះវ៉ាក់សាំង បានធ្វើឱ្យប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោកប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគកូវីដ១៩។ ជាការឆ្លើយតបទៅនឹងបញ្ហានេះចិនមានលទ្ធភាពអាចបញ្ជូនវ៉ាក់សាំងរបស់ខ្លួនទៅក្រៅប្រទេសដើម្បីជួយទៅដល់ប្រទេសទាំងនោះ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីចិន ស៊ីជិន ពីងបានសន្យាថាវ៉ាក់សាំងចិននឹងផ្តល់ជាផលប្រយោជន៍សាធារណៈដែលប្រើប្រាស់ជាសកល។ ប៉ុន្តែមួយភាគធំនៃវ៉ាក់សាំងចិនគឹលក់ទៅឲ្យប្រទេសមួយចំនួនដែលបានបញ្ជាទិញពីក្រុមហ៊ុនផលិតវ៉ាក់សាំង៕
ប្រភព: CNA ដោយ: ជា បញ្ញា