[COVID-19] កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ថ្មី 0៩ករណី ខណៈមានអ្នកជាសះស្បើយ0១ករណី
កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន0១ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី 0៩នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩នាក់ ដោយមានអ្នកជាសះស្បើយសរុប ១២៩នាក់ (ស្មើនឹង ៩២,៨១% ធៀបនឹងចំនួនអ្នកឆ្លងកូវីដទាំងអស់)នៅក្នុងនោះមានស្រីចំនួន ៣៩នាក់ និង បុរស ៩០នាក់។ បច្ចុប្បន្នចំនួនអ្នកកំពុងទទួលការព្យាបាលមានចំនួន ១០នាក់ប៉ុណ្ណោះគិតមកទល់ថ្ងៃនេះ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២០ ថាកម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន ០១ ករណីបន្ថែម និងរកឃើញករណីឆ្លងថ្មី ០៩នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៣៩នាក់ និងជាសះស្បើយសរុប ១២៩នាក់។
បច្ចុប្បន្នចំនួនអ្នកកំពុងទទួលការព្យាបាលមានចំនួន ១០នាក់។
ករណីជាសះស្បើយ០១នាក់ កើតលើបុរសខ្មែរ-អាមេរិកកាំង អាយុ ៦៦ឆ្នាំ ជាអ្នករស់នៅសហរដ្ឋអាមេរិក បានធ្វើដំណើរមកកម្ពុជា និងមានអាស័យដ្ឋានស្នាក់នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការការពារចម្លងវីរុសកូវីដ-១៩ ជាពិសេសកិច្ចការពាររលកទីពីរនៃការចម្លងវីរុសដ៏កាចសាហាវនេះនៅក្នុងសហគមន៍៕
ដោយ: ជា បញ្ញា