ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ ស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសេីររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយេីង​ ក្នុងការលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វេីបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត​ ក្រុមការងារថ្នាក់ជាតិ​ ក្រសួង/ស្ថាប័ន​ កងកម្លាំងគ្រប់ប្រភេទ​ ដែលបានចូលរួមប្រចាំការ​ និងបំពេញភារកិច្ចរបស់ខ្លួន​ បម្រេីឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ​ និងភ្ញៀវទេសចរណ៍ទាំងអស់។

 
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ ស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសេីររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយេីង​ ក្នុងការលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វេីបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

ជាមួយគ្នានេះដែរ​ ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនស្ម័គ្រចិត្តទាំងអស់​ រួមទាំងបងប្អូនអ្នកអនាម័យ​បរិស្ថាន​ អ្នកបេីកបរ​ និងក្រុមការងារពាក់ព័ន្ធ​ដែលបានធ្វេីការលះបង់​ ស្ម័គ្រចិត្តចូលរួមបម្រេីការ​ សហការ​ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត​នៅរាជធានីភ្នំពេញ​ និងសង្ក្រាន្តទូទាំងប្រទេស​ ក្នុងការលេីកកម្ពស់វប្បធម៌​ ប្រពៃណី​ ថែរក្សាអត្តសញ្ញាណជាតិខ្មែរ​ និងបម្រេីដល់ស្នាមញញឹមមហាគ្រួសារ​ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ​ ជាមួយនឹងជួរមុខជាប់ជានិច្ច​ ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ​ សូមថ្លែងអំណរគុណផងដែរ​ដល់វីរកងទ័ព​ទាំងអស់​ ដែលនៅកំពុងបន្តឈរជេីងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ដេីម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន​ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ​ផងដែរ​។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ធ្វេីដំណេីរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ​ មុខរបរទាំងអស់​ សូមសមប្រកបដោយសុខសុវត្ថិភាព​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ​ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី​ ក៏នៅកំពុងបម្រេីសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ​ ដេីម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ​៕

May be an image of one or more people and crowd

May be an image of one or more people, crowd and text that says 'SEID Emira 35 FLYBETIE FLY'

May be an image of crowd and text

May be an image of one or more people, temple and crowd

May be an image of one or more people and text

May be an image of one or more people and text

ប្រភព៖Samdech Thipadei Hun Manet, Prime Minister of Cambodia