[Covid-19] សូមប្រុងប្រយ័ត្ន! ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៥នាក់បន្ថែមទៀតហើយ

នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៣៥នាក់ ខណ:មានករណីជាសះស្បើយនៅថ្ងៃនេះចំនួន ០២នាក់ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៥៦៨នាក់។

 
[Covid-19] សូមប្រុងប្រយ័ត្ន! ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣៥នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ៣៥នាក់បន្ថែមទៀតហើយ ខណ:មានករណីអ្នកជាសះស្បើយ ​០២នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ៤៧៥នាក់បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៥៦៨នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៤៤នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង​ មានចំនួន ០នាក់

+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់

+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៤នាក់

+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០៣នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៣៥នាក់ គឺមានចំនួន ០៤នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា(មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង ៣១នាក់ជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៩៣នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៥៦៨ករណី ខណ:មានអ្នកជំងឺ ៤៧៥នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល