អ៊ីតាលីរឹបអូសនាវាសប្បុរសធម៌អាល្លឺម៉ង់ដែលបំពានច្បាប់សុវត្ថិភាព
ទីក្រុងរ៉ូម៖ ឆ្មាំសមុទ្របានប្រាប់ឲ្យដឹងថា អាជ្ញាធរអ៊ីតាលីបានរឹបអូសនាវាមួយដែលប្រតិបត្តិការដោយអង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់ ដែលកាលពីខែមុនបានជួយសង្រ្គោះមនុស្ស២០០នាក់ ដែលជាប់នៅលើសមុទ្រ ពីព្រោះវានានោះមិនគោរពច្បាប់សុវត្ថិភាព។
នាវាដែលមានឈ្មោះថា Sea-Watch 3 គ្រប់គ្រងដោយអង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់បានសំចតនៅ ភាគខាងត្បូងកំពង់ផែអ៊ីតាលី។
ឆ្មាំសមុទ្របាននិយាយថា ការត្រួតពិនិត្យបានរកឃើញ ភាពមិនប្រក្រតីមួយចំនួនដែលគម្រាមកំហែង ដល់សុវត្ថិភាពមនុស្សជាច្រើនដែលនៅលើនាវា ដែលអ្នកគ្រប់គ្រងគួរតែដោះស្រាយមុនពេលប្រតិបត្តិការ។
សូមជម្រាបផងដែរថា អ្នកដំណើរជនជាតិអាហ្វ្រិក ដែលឡើងទៅនាវាអ៊ីតាលី មាន២៨នាក់ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកវីរុសកូវីដ១៩៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ