កម្ពុជា! រកឃើញឆ្លងថ្មីកូវីដ១៩ មានចំនួនជាង ៤២៨ករណី ខណ:ករណីស្លាប់ ១៤នាក់ទៀតហើយ

ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បើយោងតាមការសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាលសូមជម្រាបថា រកឃើញករណីឆ្លងថ្មីកូវីដ១៩ ចំនួន ៤២៨ករណី ខណ:មានករណីជាសះស្បើយចំនួន ៥៧២ករណី និងករណីស្លាប់ចំនួន ១៤នាក់នៅក្នុងនោះករណីឆ្លងជាអ្នកដំណើរមកពីបរទេសចំនួន ១១៧នាក់។
គួររម្លឹកថាករណីមកទល់ពេលនេះករណីឆ្លងសរុបមានចំនួន ៩០,៥៣៥នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន៨៦,៧០២នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ១៨៣៥នាក់៕
សូមចុច join Telegram https://t.me/cngtvcambodia