បេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃដិន ជ្រើសរើសលោកស្រី កាម៉ាឡា ហារីស ឲ្យក្លាយជាបេក្ខភាពអនុប្រធានាធិបតីស្ត្រីស្បែកខ្មៅដំបូងគេបង្អស់

វ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតី ដែលជាគូប្រជែងរបស់ ដូណាល់ ត្រាំ គឺលោក ចូ បៃដិន (Joe Biden) បានជ្រើសរើសលោកស្រី កាម៉ាឡា ហារីស (Kamala Harris) ជាបេក្ខភាពអនុប្រធានាធិបតី របស់លោក ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខ។

 
បេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃដិន ជ្រើសរើសលោកស្រី កាម៉ាឡា ហារីស ឲ្យក្លាយជាបេក្ខភាពអនុប្រធានាធិបតីស្ត្រីស្បែកខ្មៅដំបូងគេបង្អស់
បេក្ខភាពប្រធានាធិបតីអាមេរិក ចូ បៃដិន ជ្រើសរើសលោកស្រី កាម៉ាឡា ហារីស ឲ្យក្លាយជាបេក្ខភាពអនុប្រធានាធិបតីស្ត្រីស្បែកខ្មៅដំបូងគេបង្អស់

ការជ្រើសរើសរបស់លោក ចូ បៃដិន នេះនឹងធ្វើឲ្យអ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) ជាស្រ្តីស្បែកខ្មៅដំបូងគេ ដែលក្លាយជាអនុប្រធានាធិបតីអាមេរិក បើសិនជាលោក ចូ បៃដិន យកឈ្នះលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

គួររម្លឹកផងដែរថា លោក ចូ បៃដិន ធ្លាប់បានបម្រើការជាអនុប្រធានាធិបតីអស់រយៈពេលជាង៨ឆ្នាំ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលជាប្រធានាធិបតីអាមេរិកស្បែក ខ្មៅដំបូងគេបង្អស់៕

 

ប្រភព៖ CNA ប្រែសម្រួល៖ កង ស្រីលីន