[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់បន្ថែមទៀតហើយ

ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកមានវីរុសកូវីដ-១៩សរុប ៣២៩នាក់។

 
[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់បន្ថែមទៀតហើយ
[Covid-19] ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់បន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ៣នាក់​ ខណ:មិនមានអ្នកជាសះស្បើយ​ទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបមានចំនួន ៣២៩ នាក់ ក្នុងនោះមានស្រ្តី ៧៤នាក់ និងបុរស ២៥៥នាក់។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣២៩ករណី ក្នុងនោះមានអ្នកជំងឺ៣០៤ នាក់បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ២០នាក់​ និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញចំនួន ៥នាក់៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

 

 

ប្រភព: ក្រសួងសុខាភិបាល