សម្តេចអនុញ្ញាតឲ្យចាត់ការតាមផ្លូវច្បាប់ ចំពោះជនបរទេស ឬបុគ្គលដែលមិនសហការនូវវិធានការមួយចំនួនសំខាន់ៗនេះ

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអនុវត្តច្បាប់ចំពោះបុគ្គល មិនធ្វើតាមវិធានការរបស់សុខាភិបាល ការធ្វើចត្តាឡីស័ក និងគេចវេះមិនព្រមចូលមកព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្តល់ព័ត៌មានជូនមន្ត្រីអាជ្ញាធរ។

 
សម្តេចអនុញ្ញាតឲ្យចាត់ការតាមផ្លូវច្បាប់ ចំពោះជនបរទេស ឬបុគ្គលដែលមិនសហការនូវវិធានការមួយចំនួនសំខាន់ៗនេះ

សូមជម្រាបថា ការអនុញ្ញាតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមលិខិតសំណើរបស់ឯកឧត្តម ឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តាមរយៈឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមរម្លឹកថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍ដែលមាននៅក្នុងសហគមន៍មានដូចជា ព្រឹត្តិការណ៍ ៣វិច្ឆិកា ២៨ វិច្ឆិកា និងព្រឹត្តិការណ៍ ២០ កុម្ភៈ ហេតុនេះហើយទើបអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះបញ្ហាបុគ្គល ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រម​ទាំងទីតាំងមិន​សហការ ចំពោះកិច្ច​ប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គល​ផ្ទុក​ជំងឺ​កូវីដ១៩ ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការមាន​​ភាពយឺតយ៉ាវ និង​ខ្វះ​ចន្លោះ​។ ហេតុដូចនេះដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ​ទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩​ ក្នុងសហគមន៍ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានស្នើសុំ​គោលការណ៍ដ៏ខ្ពង់ខ្ពស់​ពីសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជ នូវវិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង ដែលមិន​សហការ​នូវវិធានការ​មួយ​ចំនួន​ដូច​ខាងក្រោម៖

. ចំពោះជនបរទេសសូមគោរពស្នើសុំ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។

. ចំពោះជនជាតិខ្មែរ សូមគោរពស្នើសុំចាត់វិធានការតាមផ្លូវច្បាប់។

. ចំពោះទីតាំងសូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សូមអានលិខិតដូចខាងក្រោម៖