[Covid-19] ព្រឹកនេះ! ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៥នាក់បន្ថែមទៀតហើយ
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ២៥នាក់ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៥៩៣នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ ២០២១ថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៥នាក់បន្ថែមទៀតហើយ ខណ:មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបនៅត្រឹមមានចំនួន ៤៧៥នាក់ បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៥៩៣នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ៤៣នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ៤៤នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ២៥នាក់
+សាលារក្សាសន្តិភាពពហុសាស្ត្រកំពង់ស្ពឺ មានចំនួន ០២នាក់
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ២៥នាក់ គឺមានចំនួន ០២នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា(មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) និង២៣នាក់ជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គួររម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១១៦នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុបមានចំនួន ៥៩៣ករណី ខណ:មានអ្នកជំងឺ ៤៧៥នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល