តើអាចទេកញ្ញា ម៉េង ឃុននី ឬ Jimmy Meng​ ជាបេក្ខនារី បន្ទាប់សម្រាប់ Miss Universe Cambodia​ នៅឆ្នាំ2021ខាងមុខនេះ?

បន្ទាប់ពីកម្មវិធី Miss Universe បានបញ្ចប់តាំងតែពីថ្ងៃទីច័ន្ទសប្ដាហ៍នេះខណៈកញ្ញា រ៉េត សារីតា គឺជាបេក្ខភាពតំណាងកម្ពុជាទៅចូលរួម កម្មវិធីនេះនៅសហរដ្ឋអាមេរិកហើយកញ្ញានឹងកាន់តំណែងនេះពេញ១ឆ្នាំមុនពេលមានបេក្ខភាពថ្មីមកជំនួសស្របពេលដែល ពិធីការិនី ទូរទស្សន៍ភីអ៊ិនអ៊ិនត្រូវបានគេលើកមកជជែកវែងញែកច្រើនថានាងសាកសមនឹងបេក្ខភាពកម្ពុជានាថ្ងៃអនាគត។

 
តើអាចទេកញ្ញា ម៉េង ឃុននី ឬ Jimmy Meng​ ជាបេក្ខនារី បន្ទាប់សម្រាប់ Miss Universe Cambodia​ នៅឆ្នាំ2021ខាងមុខនេះ?
តើអាចទេកញ្ញា ម៉េង ឃុននី ឬ Jimmy Meng​ ជាបេក្ខនារី បន្ទាប់សម្រាប់ Miss Universe Cambodia​ នៅឆ្នាំ2021ខាងមុខនេះ?
តើអាចទេកញ្ញា ម៉េង ឃុននី ឬ Jimmy Meng​ ជាបេក្ខនារី បន្ទាប់សម្រាប់ Miss Universe Cambodia​ នៅឆ្នាំ2021ខាងមុខនេះ?

 

ការជជែកវែកញែកពីកញ្ញា ម៉េង ឃុននីJimmy Meng បន្ទាប់ពីមានទំព័រហ្វេសប៊ុក The Universe ដែលគេគិតថាជាទំព័ររបស់អ្នកគាំទ្រកម្មវិធី MU មួយនៅក្នុងស្រុកបានលើកយកបេក្ខភាពតារាស្រីរូបនេះ មក ដាក់ ក្នុងជម្រើសសម្រាប់តំណែងខាងលើនៅឆ្នាំបន្ទាប់។

ទំព័រនោះបានសរសេរជាភាសាអង់គ្លេសក្នុងន័យថានេះគឺ កញ្ញា Jimmy Meng នាង ជា ពិធីការិនី តារា ម៉ូដែល ជា សិល្បការិនី។ចំណុចគួរកត់សម្គាល់មួយពិសេសគឺនាងអាចប្រើប្រាស់បានជាច្រើន ភាសា ក្នុង នោះ មាន ភាសា ខ្មែរ អង់គ្លេស ចិន និង ថៃ។ ជាមួយគ្នានេះផងដែរកញ្ញាក៏មានអ្នកគាំទ្រជាច្រើនទៀតនៅកម្ពុជាដែរគាំទ្រឲ្យកញ្ញាជាបេក្ខនារីបន្ទាប់សម្រាប់ Miss Universe Cambodia នៅឆ្នាំបន្ទាប់នេះ៕​

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ប្រភព: sabaynews