ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គាំទ្រនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ថាជាស្ត្រីរឹងមាំ

កាលពីពេលថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដល់ការគាំទ្រទាំងស្រុងដល់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi និងអញ្ជើញលោកស្រីមកទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី 19 ខែមីនាខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

លោក Donald Trump បានបង្ហោះសារនៅលើ Truth Social របស់លោកថា “លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Takaichi គឺជាមនុស្សម្នាក់ដែលមានឥទ្ធិពល និងជាស្រ្តីដែលរឹងមាំ ។​បន្ថែមពីនេះ «ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ពេញលេញ និងការ​គោរព​ចំពោះលោកស្រី »។

សូមជម្រាបថា អាណត្តិរបស់លោកស្រី Sanae Takaichi  បានធ្វើឱ្យវិនិយោគិនភ្ញាក់ផ្អើល និងការកសាងវិស័យការពារជាតិដែលអាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងជាមួយប្រទេសចិន៕

ប្រភព៖  Reuters