ទិចនិចងាយៗទាំង ៦ យ៉ាង ដើម្បីកាន់កាមេរ៉ាកុំឲ្យញ័រ

ជាការពិតណាស់ដើម្បីអាចផ្ដិតយករូបភាពបានស្រស់ស្អាតគឺទាមទារឲ្យអ្នកចេះរក្សាលំនឹងនៃកាមេរ៉ា ។ដើម្បីរក្សាលំនឹងបានល្អ គឺទាល់តែមានជើងទម្រ។

 
ទិចនិចងាយៗទាំង ៦ យ៉ាង ដើម្បីកាន់កាមេរ៉ាកុំឲ្យញ័រ
ទិចនិចងាយៗទាំង ៦ យ៉ាង ដើម្បីកាន់កាមេរ៉ាកុំឲ្យញ័រ
ទិចនិចងាយៗទាំង ៦ យ៉ាង ដើម្បីកាន់កាមេរ៉ាកុំឲ្យញ័រ

 

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មិន​ប្រើ​ជើង​ទម្រ​ ឬ​​ ស្ថិត​ក្នុង​ស្ថានភាព​ដែល​ពិបាក​ក្នុង​ការ​ប្រើ​ជើង​ទម្រ ​អ្នកក៏អាច​សាក​ល្បង​តាម​វិធី​ងាយ​ៗ​​ខាង​ក្រោម​នេះ៖

​១. ដាក់​កែង​ដៃ​ទាំង​ពីរ​ចូល​គ្នា​ ​ការ​​ដាក់​កែង​ដៃទាំង​ពីរ​​ចូល​គ្នា​ជា​វិធី​មាន​ប្រសិទ្ធភាព ​ដើម្បី​រក្សា​លំនឹង​កាមេរ៉ា។​ ​អ្នក​ក៏​អាច​ផ្អឹប​កែង​ដៃ​ជាប់​នឹង​ទ្រូង​ដើម្បី​ថតរូបឲ្យកាន់​តែ​មាន​លំនឹង។

 

២. លើក​ស្មា​ខាង​ឆ្វេង​ឡើង អ្នក​អាច​ឈរ​រៀង​បញ្ឆិត​បន្តិច​ ដោយ​លើក​ស្មា​ខាង​ឆ្វេង​ឡើង​ ហើយដាក់ដៃ​ខាង​ឆ្វេង​ទ្រ​លេន។ ដើម្បីធ្វើឲ្យ​កាន់​តែ​មាន​លំនឹងទៀត ​អ្នក​អាច​​ខ្ទប់​កែង​ដៃ​ខាង​ស្ដាំ​ទៅ​នឹង​ទ្រូង។

 

៣. ​ជង្គង់​ជា​ជើង​ទម្រ​កាមេរ៉ា ជង្គង់​អ្នក​អាច​ប្រើ​ប្រាស់​ជា​ជើង​ទម្រ​កាមេរ៉ា​បាន​ បន្ទាប់​មក​ដាក់​កែង​ដៃ​ខាង​ឆ្វេង​នៅ​លើ​ជង្គង់ ចំណែក​ឯ​កែង​ដៃ​ខាងស្ដាំ​ផ្អឹប​ជាប់​នឹង​ទ្រូង។

 

៤. ដាក់​កាមេរ៉ា​នៅ​នឹង​ដី​​​​​​​ ការ​ថត​ដោយ​ដាក់​​កាមេរ៉ា​ជាប់​នឹង​ដី​ក៏​ជា​វិធី​ដ៏ល្អ​ម្យ៉ាង​ដែរ ​គ្រាន់​តែ​មាន​កម្ពស់​ទាប​បន្តិច​ តែ​អ្នកក៏​អាច​ប្រើ​ប្រាស់​ដៃ​ជា​កំណល់កល់​ឲ្យ​ខ្ពស់​បានផងដែរ។

 

៥. ប្រើប្រាស់​កំភួន​ដៃ ​ដាក់​កាមេរ៉ា​លើ​ដើម​​ដៃ​ខាង​ឆ្វេង​ ហើយ​យក​ដៃ​​ខាង​ឆ្វេង​នោះ​​ចាប់​​ដើម​ដៃ​ខាង​ស្ដាំ។

 

៦. ប្រើ​ប្រាស់​ជង្គង់ ​វិធី​ចុង​ក្រោយ​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​វិធី​ទី​៣ ​ដែរ​ ប៉ុន្តែកំភួន​ដៃ​ខាង​ឆ្វេងគឺ​​ផ្អឹប​​​ជាប់​នឹងដើម​​ដៃខាង​ឆ្វេង។​

 

ប្រភព៖  Digital Photography School  ដោយ៖ ជា បញ្ញា