តោះមកដឹងវិធីសម្អាត Cache នៅក្នុងកម្មវិធី Telegram ដើម្បីឲ្យសល់មេមូរីទូរស័ព្ទច្រើន
ជាការពិត Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយមមួយ ដោយសារមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយអ្វីដែលសំខាន់នោះគឺអាចផ្ទេរឯកសារទៅវិញទៅមកបានដោយមិនបាត់បង់គុណភាពដើមនោះឡើយ។ យ៉ាងណាក្ដី កម្មវិធីនេះអាចស៊ីមេមូរីទូរស័ព្ទច្រើន ប្រសិនបើអ្នកមិនចេះសម្អាត Cache នោះទេ។
១. ចូលទៅកម្មវីធី Telegram រួចចុចលើ Settings និងចុចលើ Data and Storage
២. បន្ទាប់មកចុចលើ Storage Usage
៣. ចុងក្រោយ ចុចលើពាក្យ Clear Cache ឬ ចង់ជ្រើសរើសយក account ណាមួយយកមក Clear ម្តងមួយក៏បានដែរប្រសិនបើចង់
អ្នកអាចជ្រើសរើសប្រភេទ Photos Videos Music Files ណាមួយដែលអ្នកចង់ Clear
សូមបញ្ជាក់ថាកម្មវិធី Telegram នឹងលុបចោលឯកសារទាំងអស់ដែលទទួលបានតាម Chat។ យ៉ាងណាក្ដីគ្មានអ្វីបាត់បង់នោះទេ ប្រសិនបើអ្នកចង់បានឯកសារណាមួយមកវិញ អ្នកគ្រាន់តែបើកប្រអប់ Chat ដែលមានឯកសារ រួចចុចយកដោនឡូដដើម្បីទាញវាមកវិញ៕
ប្រភព៖ startlr ដោយ៖ ជា បញ្ញា