អត់ខ្វល់មានតែកាមេរ៉ាទូរស័ព្ទក៏ថតរូបបានស្អាតៗដែរ ឲ្យតែចេះតិចនិចទាំងនេះ
សម្រាប់អ្នកដែលមាន Smart Phone សូមកុំបារម្ភថាមិនអាចថតរូបបានស្អាតនោះ ព្រោះបច្ចុប្បន្នកាមេរ៉ាទូរស័ព្ទក៏មានសមត្ថភាពខ្ពស់ក្នុងការចាប់យករូបភាពបានយ៉ាងល្អផងដែរ ឲតែយើងចេះថតរូប។ អ្វីដែលសំខាន់នោះគឺអ្នកត្រូវដឹងពីរបៀបថត ហើយខាងក្រោមនេះជាតិចនិចងាយៗ ដែលអ្នកគួរតែចេះដូចខាងក្រោម៖
១.ត្រូវជ្រើសរើសកន្លែងដែលមានពន្លឺគ្រប់គ្រាន់
គួរជ្រើសរើសកន្លែងណាដែលមានពន្លឺគ្រប់គ្រាន់ មិនចាំងថ្ងៃខ្លាំងពេក។ កន្លែងដែលល្អបំផុតសម្រាប់ថតកាមេរ៉ាទូរស័ព្ទគួរតែមានដើមឈើច្រើនឬនៅតាមសួនច្បារ ដែលមានពន្លឺគ្រប់គ្រាន់មិនពិបាកក្នុងការប្រើមុខងារជំនួយច្រើន។ ចំពោះពេលវេលាអ្នកអាចទៅថតនៅពេលព្រឹកព្រលឹម ពេលមេឃស្រទុំ ពេលរសៀល និងពេលថ្ងៃលិចជាដើម។
២.ការចាប់ប្លង់ថត
ការចេះចាប់ប្លង់គឺជារឿងសំខាន់ ព្រោះបើអ្នកមិនចេះលួចប្លង់ឲ្យបានស្អាត នោះរូបអ្នកចេញមកនឹងបាត់បង់គុណភាព។ ប៉ុន្តែអ្នកខ្លះថតចេញមកស្អាត ខ្លះក៏មិនស្អាត គឺមកពីតិចនិចរើសប្លង់តែប៉ុណ្ណោះ។ អ្នកគួរតែរៀនមើលប្លង់ថាគួរថតបែបណាស្អាតប្លែក ដោយព្យាយាមចាប់ពីស្ដាំ ពីឆ្វេង។
៣.កំណត់មុំ (Angle) ឲ្យបានច្បាស់
អ្នកត្រូវដឹងថាអ្នកផ្ដោតលើ Angle មួយណា? មនុស្ស ឬក៏ទេសភាព? បើមនុស្សអ្នកត្រូវផ្ដោតយករូបមនុស្សឲ្យច្បាស់ បើទេសភាពក៏ត្រូវយកប្លង់ទេសភាពឲ្យច្បាស់ដែរ។ បើអ្នកមិនដឹងថាចង់ថតផ្តោតលើអ្វីមួយនោះទេ នោះរូបនឹងចេញមកមិនស្អាត ព្រោះមើលទៅគ្មានអ្វីទាក់ទាញឡើយ។
៤.ប្រើមុខងារសំខាន់លើទូរស័ព្ទ
ត្រូវដាក់ DHR ដើម្បីឲ្យពណ៌នៃរូបមានសភាពច្បាស់ល្អ បើសិនជាអ្នកចង់បានប្លង់ព្រិលក្រោយគួរតែជ្រើសយក PORTRAIT សម្រាប់កាមេរ៉ាក្រោយ។ ចំណែកកាមេរ៉ាមុខគួរតែដាក់ព្រិលក្រោយដែលមានឈ្មោះថា Depth Effect ។ ត្រូវ Focus ឲ្យរូបមានសភាពច្បាស់ដាច់ល្អសិនសឹមចុចថត។
៤.ប្រើកម្មវិធី Edit រូបជំនួយ
បើសិនជាអ្នកចង់បានពណ៌ដែលខុសពីរូប Original អ្នកអាចប្រើ App កែរូបមួយចំនួនទៀតមានដូចជា Lightroom CC, Snapseed, Analog Paris, Colorstory, PS Express ជាដើម។
ដោយ៖ ជា បញ្ញា