ចុចទូរស័ព្ទយូរៗពេក ក៏អាចធ្វើឲ្យមនុស្សខ្សោយបញ្ញាដែរ
តាមការសិក្សាមួយដែលបង្ហាញដោយក្រុមអ្នកស្ម័គ្រចិត្តបានធ្វើការចោទសួរសំណួរជ្រៅៗទៅលើអ្នកដែលប្រើស្មាតហ្វូនជាច្រើននាក់ តែពួកគេហាក់ឆ្លើយមិនបានល្អ និង មានការវិភាគចុះខ្សោយថែមទៀតផង។
មានប្រទេសមួយចំនួន ដូចជាន័រវែស, ដាណឺម៉ាក, ហ្វាំងឡង់, អង់គ្លេស និងបារាំង ។ចំពោះពិន្ទុកម្រិតភាពឆ្លាតវៃ IQ ដែលធ្លាប់តែកើនឡើងប្រែជាមានការធ្លាក់ចុះប្រហែល ២.៤ ពិន្ទុក្នុងទសវត្សចុងក្រោយនេះ។បើតាមរបាយការណ៍ចេញផ្សាយកាលខែមិថុនា លើវេបសាយ PNAS បង្ហាញថាការប្រើស្មាតហ្វូនច្រើនម៉ោង ធ្វើឲ្យកម្រិត IQ មានការធ្លាក់ចុះ។
តាមការសិក្សាមួយក៏បានចង្អុលបង្ហាញថាស្មាតហ្វូនមានផលប៉ះពាល់មួយចំនួនទៅលើកម្រិតនៃការយល់ដឹង និង កម្រិតសមត្ថភាពគ្រប់គ្រងការផ្ដោតអារម្មណ៍របស់មនុស្សថ្វីបើការលេងហ្គេមហាក់ល្អ ចំពោះសមត្ថភាពការគិតបានរហ័សក៏ដោយ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា ស្មាតហ្វូនជួយសម្រេចការងារមួយចំនួនតាមតម្រូវការប្រចាំថ្ងៃ ប៉ុន្តែមិនប្រាកដថាជំរុញភាពឆ្លាតវៃនោះទេ៕