ពួក Hacker បានបង្ហោះគណនីនៅលើកម្មវិធី Zoom ដែលបានផ្ទៀងផ្ទាត់រាប់រយគណនីនៅលើគេហទំព័រផ្លូវងងឹត (dark web)

បើយោងតាមរបាយការណ៍របស់ Yahoo Finance បានឲ្យដឹងថា ព័ត៌មានលម្អិតមានដូចជាពាក្យសម្ងាត់ (passwords) លេខសម្គាល់ការប្រជុំ (meeting IDs) ម៉ាស៊ីនកូនសោ (host keys) និងឈ្មោះដែលជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់នៅក្នុងគណនី Zoom ត្រូវបានគេបង្ហោះ នៅលើគេហទំព័រផ្លូវងងឹត ។

 
ពួក Hacker បានបង្ហោះគណនីនៅលើកម្មវិធី Zoom ដែលបានផ្ទៀងផ្ទាត់រាប់រយគណនីនៅលើគេហទំព័រផ្លូវងងឹត (dark web)
ពួក Hacker បានបង្ហោះគណនីនៅលើកម្មវិធី Zoom
ពួក Hacker បានបង្ហោះគណនីនៅលើកម្មវិធី Zoom ដែលបានផ្ទៀងផ្ទាត់រាប់រយគណនីនៅលើគេហទំព័រផ្លូវងងឹត (dark web)
ពួក Hacker បានបង្ហោះគណនីនៅលើកម្មវិធី Zoom ដែលបានផ្ទៀងផ្ទាត់រាប់រយគណនីនៅលើគេហទំព័រផ្លូវងងឹត (dark web)

 

របាយការណ៍នេះបានបញ្ជាក់ពីការរកឃើញគណនី​​ជាច្រើននៅក្នុងកម្មវិធី​ zoom ហើយការរកឃើញនេះដែរត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Sixgill ដែលជាក្រុមហ៊ុន សន្តិសុខតាមអ៊ិនធឺណិតធ្វើការឃ្លាំមើលគេហទំព័រផ្លូវងងឹត។

ក្រុមហ៊ុន Sixgill បានប្រាប់ទៅ Yahoo Finance ថា គេហទំព័រផ្លូវងងឹតដ៏មានប្រជាប្រិយមួយបាន ធ្វើការបង្ហោះនូវតំណភ្ជាប់ដែលអនុញ្ញាតឱ្យអ្នកផ្សេងទៀតអាចទាញយកព័ត៌មានលម្អិតអំពីគណនីនៅលើកម្មវិធី​ zoom ប្រហែលជាង ៣៥២​ គណនី។

អ្វីទៅជា​គេហទំព័រផ្លូវងងឹត (dark web) ?

​គេហទំព័រផ្លូវងងឹត (dark web) គឺជាបណ្តាញអ៊ិនធឺណិតដែលមិនអាចចូលបានតាមរយៈ ម៉ាស៊ីនស្វែងរកធម្មតា ហើយតម្រូវឱ្យមានកម្មវិធី ឬ​ Tool អនាមិកណាមួយទើបអាចចូលទៅ ប្រើ​ប្រាស់បាន។

ក្រុមហ៊ុន Sixgill នៅក្នុងការចុះផ្សាយដាច់ដោយឡែកមួយបាននិយាយថា ការគំរាមកំហែង ទៅលើគណនីអ្នកប្រើប្រាស់ត្រូវបានទាញចូលក្នុងគេហទំព័រផ្លូវងងឹតពីព្រោះវាអនុញ្ញាត ឱ្យអ្នកប្រើប្រាស់ដទៃទៀតអាចជជែក និងធ្វើសកម្មភាពដោយមិនបញ្ចេញឈ្មោះដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។នាយកប្រតិបត្តិលោក Eric Yuan ​ បានសរសេរក្នុង blog កាលពីថ្ងៃទី ១ មេសា ២០២០ ដោយបាន និយាយថា ក្រុមហ៊ុននឹងផ្លាស់ប្តូរធនធានវិស្វកររបស់ខ្លួន ដើម្បីធ្វើការផ្តោតទៅលើបញ្ហាសុវត្ថិភាពនិងភាពឯកជននៅក្នុងរយៈពេល ៩០ ថ្ងៃ។

 

ប្រភព៖ thestar ដោយ៖ ជា បញ្ញា