សំណង់ផ្ទះល្វែងចាប់ផ្តើមប្រកួតប្រជែងទៅលើការឌីហ្សាញម៉ូត
និស្សិតផ្នែកស្ថាបត្យកម្មម្នាក់នៅសាលាភូមិន្ទវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ បានបង្ហាញស្នាដៃ រចនាគំរូស្ពានអាកាសថ្មើរជើងថ្មីមួយ បែប 3D នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារគំរូស្ពានថ្មីជើងមួយនេះ មើលទៅស្អាតប្លែកពីស្ពានថ្មីជើងផ្សេងៗ។
លោក ហេង ធូរិន ដែលជានិស្សិតទើបបញ្ចប់ផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រាប់គេហទំព័រ KHB Media News ថា លោករចនាស្ពានអាកាសថ្មើរជើងនេះ ដោយប្រើពេលមួយសប្តាហ៍ ក្នុងគោល បំណងចង់បង្ហាញថា រាជធានីភ្នំពេញគួរតែមានអ្វីដែលល្អៗមេីលទៅមានលក្ខណៈជាតិ និងភាពអស្ចារ្យនៃស្ថាបត្យកម្ម។
លោក ធូរិន បានប្រាប់បន្តថា ៖«ស្ពានដែលរចនានោះ តំណាងឲ្យភាពរឹងមាំង ខ្លាំងក្លា ដោយមានរូបរៀងដូចដែលយេីងក្តោបដៃទាំងពីរបស់យេីងចូលគ្នា ព្រោះបេីតាមគំនិតខ្ញុំវាជាការបង្ហាញនៅ ភាពរីកចម្រេីនរបស់ប្រទេសដែរ។
លោកប្រាប់បន្ថែមថា លោកពិតជាចង់ឲ្យរដ្ឋជាពិសេសសាលាក្រុងភ្នំពេញ យកគំរូស្ពានថ្មើរជើង ទៅសាងសង់ ដើម្បីលេីកសម្រស់ទីក្រុងឲ្យបានច្រេីន និងតាមតំបន់ដែលជាចំនុចពីសេសរបស់ប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ក្រៅពីការរចនារបស់គំរូស្ពានអាកាសថ្មើជើងនេះ លោកក៏មានបំណងរចនាប្លង់គំរូជាច្រេីនទៀតនៅតាមទីកន្លែងសំខាន់ៗដែលងាយធ្វេីឲ្យគេចាប់អារម្មណ៍ ដូចជា ការចនា សួន សា ធារណៈ កន្លែងរង់ចាំឡានក្រុង និង ទីតាំងផ្សេងៗទៀតជាដើម។
ការរចនាស្ពានថ្មើរជើងនេះ ស្របពេលដែល រាជរដ្ឋាភិបាល មានគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងផ្សេងទៀត ដើម្បីសម្រួលការធ្វើដំណើរដោយថ្មើរជើង ឆ្លងកាត់ពីតំបន់មួយ ទៅកាន់តំបន់មួយផ្សេងទៀត ប្រកបដោយសុវត្ថិភាព។
គួរជម្រាបថា កាលពីចុងឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើង ចំនួន ២កន្លែងនៅ ត្រង់ទីតាំង ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុក ដោយគ្រោងស្ថាបនាឱ្យរួចរាល់នៅពាក់កណ្តាលឆ្នាំ2020ខាងមុខ ដើម្បីជួយសម្រួល រំដោះចរាចរណ៍ និងការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស៕