មនុស្សយន្ត និងគ្រឿងម៉ាស៊ីនដើរតួនាទីសំខាន់នៅក្នុងការប្រយុទ្ធប្រឆំាងនឹងវីរុសកូវីដ១៩
បច្ចុប្បន្នមនុស្សយន្ត និងគ្រឿងម៉ាស៊ីនបានដើរតួនាទីយ៉ាងសំខាន់ខ្លំាងណាស់នៅក្នុងការចូលរួមប្រយុទ្ធប្រឆំាងទៅនឹងវីរុសកូរ៉ូណា Covid-19។ នេះបើយោងតាមសារព័ត៌មាន xinhuanet ចេញផ្សាយនៅថ្ងៃ ពុធ ទី ២៥ ខែ មីនា។
នៅក្នុងអន្តរកាលកំពុងតែច្របូកច្របល់ទាក់ទិនទៅនឹងវីរុសកូវីដ១៩ នេះមនុស្សយន្តត្រូវបានគេដាក់ពង្រាយនៅក្នុងវិស័យសុខាភិបាលដើម្បីធ្វើការចែកចាយស្បៀងអាហារដល់អ្នកជំងឺកូវីដ១៩ តាមដានសញ្ញាណាមួយ និងជួយល្បាតនៅតាមព្រំដែនជាដើម។នេះបើតាមការលើកឡើងរបស់សាស្រ្តាចារ្យជាច្រើនដែលជាអ្នកនិពន្ធបានចងក្រងសរសេរឯសារ ហើយក៏មានអ្នកឯកទេសខាងរ៉ូបូតមកពីសាកលវិទ្យាល័យផ្សេងៗគ្នាផងដែរ។
វីរុសកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លំាងទៅលើវិស័យសេដ្ឋកិច្ច និងចង្វាក់ផលិតកម្មនៅពាសពេញពិភពលោក ស្របពេលដែលវ៉ាក់សំាងការពារនៅមិនទាន់រកឃើញ និងមានប្រសិទ្ធភាពសម្រាប់ការព្យាបាលនៅឡើយ។
សូមបញ្ជាក់ថាក្រុមអ្នកវិទ្យាសាស្រ្តលើវិស័យសុខាភិបាលកំពុងតែប្រឹងប្រែងយ៉ាងសកម្ម ដើម្បីធានាដល់សុខុមាលភាពរបស់មនុស្សនៅលើផែនដី។បច្ចេកវិទ្យាមនុស្សយន្តអាចជាការរួមចំណែកដ៏មានតម្លៃដើម្បីការពារពីជំងឺតាមរយៈការពិនិត្យរករោគវិនិច្ឆ័យ ការព្យាបាលអ្នកជំងឺ និងការគ្រប់គ្រងអ្នកជំងឺ៕
ប្រភព៖ xinhuanet ប្រែសម្រួល៖ ជា បញ្ញា