រកឃើញករណីឆ្លងថ្មីជាប្រភេទវីរុសអូមីក្រុងចំនួន ៣៩នាក់បន្ថែមទៀតហើយ
ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៖
-ករណីឆ្លងថ្មី ៣៩នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)
-ករណីជាសះស្បើយ ៦៨នាក់
-ករណីស្លាប់ ០នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០នាក់)
គួររម្លឹកថាករណីឆ្លងមកទល់ពេលនេះសរុបមានចំនួន ១៣៥,៥៥២នាក់ ខណ:ករណីអ្នកជាសះស្បើយសរុបមានចំនួន ១៣១,៥២៧នាក់ និងករណីអ្នកស្លាប់សរុបមានចំនួន ៣,០៥៤នាក់៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសុខាភិបាល