ប្រធានបទ ៖ វិធីសាស្ត្រពិនិត្យមើល Apple Warranty របស់អ្នកនៅលើ Mac

ផលិតផលរបស់ Apple ភាគច្រើនមានការធានារយៈពេលមួយឆ្នាំដែលគ្របដណ្តប់លើការជួសជុលផ្នែក Hardware និងជំនួយផ្នែកបច្ចេកវិទ្យាដោយឥតគិតថ្លៃក្នុងរយៈពេល 90 ថ្ងៃដំបូងនៃកម្មសិទ្ធិឧបករណ៍។

 
ប្រធានបទ ៖ វិធីសាស្ត្រពិនិត្យមើល Apple Warranty របស់អ្នកនៅលើ  Mac

ដើម្បីពិនិត្យមើលព័ត៌មានធានានៅលើកុំព្យូទ័រ Mac ដែលដំណើរការលើ macOS Ventura សូមធ្វើដូចខាងក្រោម៖

1. ដំបូងចុច menu Apple នៅជ្រុងកំពូលឆ្វេងនៃអេក្រង់

2. សូមចូលទៅកាន់ System Settings

3. សូមជ្រើសរើស General

4. រួចចុចលើ About នៅខាងស្តាំ

5. ចុងក្រោយសូមចុចប៊ូតុងព័ត៌មានលម្អិតសម្រាប់ព័ត៌មាន coverage បន្ថែមទៀត

ប្រសិនបើការធានាម៉ាស៊ីនកុំព្យូទ័រ Mac របស់អ្នកមិនទាន់បានផុតកាលកំណត់កាលបរិច្ឆេទទេ អ្នកនឹងអាចមើលឃើញកាលបរិច្ឆេទផុតកំណត់នោះ។

ប្រភព ៖ Slash Gear                                    អត្ថបទ ៖ កា