តើអ្នកដឹងអត់ Smart Phone ម៉ូដែរណាខ្លះដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុត ?
អ្វីទៅជាវិទ្យុសកម្ម? វិទ្យុសកម្ម គឺ ជារលក ដែលសាយភាយចេញពីគ្រឿង អេឡិចត្រូនិចមានដូចជាៈ ទូរស័ព្ទ កង្ហា កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំងដាំបាយ ទូទឹកកក ម៉ៃក្រូវ៉េ នឹងអេឡិចត្រូនិចផ្សេងៗទៀត។
វិទ្យុសកម្មដែលប៉ះពាល់មកលើសុខភាពរបស់មនុស្សគឺធ្វើអោយយើងបាត់បង់ថាមពលនៅក្នុងខ្លួនពី 10% ទៅ 30% ភ្លាមៗ បន្ទាប់ពីយើងប៉ះពាល់ទៅលើគ្រឿងអេឡិចត្រូនិចផ្សេងៗ ហើយការជ្រាបចូលរបស់វិទ្យុសកម្មមកលើរាង្គកាយរបស់យើង ដោយមិនបានធ្វើអោយយើងឈឺចាប់ភ្លាមៗនោះទេ ក៍ប៉ុន្តែវាបានជ្រាបចូល ទៅបំផ្លាញថាមពលរាង្គកាយ និងធ្វើអោយមានការប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទរបស់យើងដែលមានអាការៈស្ពឹកស្រពន់ ចុកដៃជើងឈឺតាមសន្លាក់ និងឈឺសាច់ដុំជាដើម។
នៅពេលដែលនិយាយទូរស័ព្ទយើងយកវាមកផ្អិបជាប់និងត្រចៀករបស់យើងក៏ដូចជាជាប់នឹងខួរក្បាល ដូច្នេះហើយកំដៅរបស់រលកវិទ្យុសកម្ម បានជ្រាបចូលទៅក្នុងខួរក្បាលរបស់យើងយ៉ាងងាយ ហើយវាបានចំអិនខួរក្បាលរបស់យើងបន្តិចម្តងៗបើយើងនិយាយទូរស័ព្ទចាប់ពី១០នាទីឡើងទៅគឺធ្វើអោយយើងឈឺក្បាល ក្តៅត្រចៀក មានអារម្មណ៏ឆាប់មួរមៅ គេងមិនលក់ធ្វើអោយខ្សោយក្នុងការចងចាំនិងស្ពឹកខួរក្បាលជាដើម។
ចំពោះតម្រូវការប្រើប្រាស់ទូរសព្ទ ប្រចាំថ្ងៃសឹងមិនអាចខ្វះបាន ក្នុងការទំនាក់ទំនងទីជិត ឬឆ្ងាយ តែក៏គួរគិតពីសុវត្ថិភាពផង។ យោងតាមការសិក្សាស្រាជ្រាវរបស់ក្រុមហ៊ុន Statista គេបានរកឃើញថា ទូរស័ព្ទ Model មួយរបស់ Xiaomi គឺ MiA1 (Global Version) បានបញ្ចេញវិទ្យុសកម្មច្រើនជាងគេបំផុតដែលជាប់លេខ 1 ក្នុងតារាងទូរស័ព្ទដែលបញ្ចេញវិទ្យុសកម្មច្រើនជាងគេ ហើយបញ្ចេញវិទ្យុសកម្មរហូតដល់ 1.75 វ៉ាត់ក្នុងមួយគីឡូក្រាម ជាធម្មតាកំរិតវិទ្យុសកម្មដែលមានសុវត្ថិភាពគឺ 0.60 វ៉ាត់ក្នុងមួយគីឡូក្រាម ។