តោះមកដឹងពីរបៀបមើលលេខកូដលើ iPhone ថាតើជារបស់ប្រទេសណា?
និយាយពីរឿងលេខកូដប្រទេសរបស់ក្រុមហ៊ុន Apple ដាក់លើទូរស័ព្ទ iPhone គិតមកដល់ពេលនេះ នៅតែមានអ្នកប្រើប្រាស់មួយចំនួននៅតែ មិនដឹង ឬ មានចម្ងល់លើទូរស័ព្ទរបស់ខ្លួនថាតើផលិតផលផលិតសម្រាប់ប្រទេសណា?
ថ្ងៃនេះ យើងសូមលើកយកនូវទិចនិចបង្ហាញលេខកូដមួយចំនួនអាចបញ្ជាក់ថាទូរស័ព្ទ iPhone របស់អ្នកផលិតសម្រាប់ប្រទេសណាដូចខាងក្រោម៖
ដើម្បីមើលកូដ Model របស់ iPhone លោកអ្នកអាចចូលទៅកាន់ Settings-> General -> About បន្ទាប់មករកពាក្យ Model។
វាមាន ប្រមាណពី 7 ទៅ 8 តួអក្សរ តែសូមរកមើល តួអក្សរពីរចុងក្រោយ (ដោយមិនរាប់ អក្សរដែលមានសញ្ញា / នៅពីមុខ) រួចផ្ទៀងផ្ទាត់នឹងតារាងខាងក្រោមដើម្បីស្វែងរកប្រភពរបស់វា។ ឧទាហរណ៍ទូរស័ព្ទមានលេខកូដ MKU22B/A ដោយមិនរាប់អក្សរនៅពីក្រោយ /A ដូចនេះ តួអក្សរចុងក្រោយគឺ B តំណាងអោយក្រុមហ៊ុនផលិតសម្រាប់ប្រទេស Ireland និង UK។
ដោយ៖ ជា បញ្ញា