ប្រើ WhatsApp bot ជួយអោយអ្នកអាចផ្ញើរសារសួរទៅអង្គការសុខភាពពិភពលោកនៅពត៌មាន COVID-19
អង្គការសុខភាពពិភពលោកកំពុងទប់ស្កាត់នៅពត៌មានមិនពិត ជាមួយគ្នានេះមានកម្មវិធីមួយឈ្មោះថា WhatsApp bot អាចជួយអោយអ្នកសាកសួរសំណួរគ្រប់យ៉ាងទាក់ទងនឹងមេរោគ COVID-19 ហើយវាក៏ជាពត៌មានផ្លូវការផងដែរ។
អ្វីដែលអ្នកត្រូវធ្វើគឺបន្ថែម WhatsApp bot នៅលេខទូរសព្ទរបស់អ្នក បន្ទាប់មកអាចជជែកសួរពត៌មានបាន ដោយគ្រាន់តែវាយពាក្យថា “ join ” វានឹងបង្ហាញនៅ Menu គំរូរមួយដោយក្នុងនោះអ្នកអាចវាយលេខណាមួយដើម្បីសួរពត៌មានដែលអ្នកចង់សួរ។បន្ថែមពីនេះអ្នកក៏អាចចូលទៅមើលគេហទំព័រផ្លូវការរបស់អង្គការសុខភាពពិភពលោក (WHO's) https://www.who.int/ផងដែរ៕
ប្រភព៖ gsmarena ដោយ៖ ជា បញ្ញា