តោះយល់ដឹងពីគន្លឹះខ្លីៗទាំងអស់គ្នា ដើម្បីសម្គាល់ពីព័ត៌មានពិត ឬក្លែងក្លាយ
បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយពិតជាមានភាពសំបូរបែបណាស់ អ្នកអាចទទួលបានព័ត៌មានបានគ្រប់បណ្តាញមានដូចជា បណ្តាញសង្គម វេបសាយ និងសារព័ត៌មាននានា។
ទន្ទឹមនឹងនោះ អ្នកក៏ត្រូវប្រាកដ៏ថា ព័ត៌មានដែលអ្នកទទួលបាននោះ ជាព័ត៌មានពិត ឬក៏ក្លែងក្លាយ ពីព្រោះថាមានវេបសាយខ្លះមានបង្កប់នូវព័ត៌មានមិនពិត ឬក៏មានជនឆ្លៀតឱកាស Hack ចូលលួចយកទិន្នន័យដោយសារតែការតាមដានវេបសាយដែលគ្មានប្រភពច្បាស់លាស់។
ដូចនេះ យើងសូមបង្ហាញនៅគន្លឹះមួយចំនួនដើម្បីចែករំលែកទៅកាន់អ្នកដូចខាងក្រោម៖
- សូមមើលពីប្រភពព័ត៌មាន៖ មុននឹងចុចមើលលីង(link) វេបសាយណាមួយត្រូវដឹងពីប្រភពអោយបានច្បាស់លាស់ ថាតើគេហទំព័រនោះត្រឹមត្រូវឬអត់?ផ្តោតសំខាន់ទៅលើអ្វី ?
- សូមអាន៖ កុំអានតែចំណងជើង ពីព្រោះចំណងជើងខ្លះអាចលើសពីការពិត ដើម្បីទទួលបានការមើលច្រើន។ដូននេះអ្នកត្រូវចំណាយពេលអានវាអោយដឹងពីអត្ថន័យ។
- អ្នកសរសេរ៖ ត្រូវចំណាយពេលមើលព័ត៌មានលើអ្នកសរសេរព័ត៌មាននៅលើអ៊ីនធីណិត តើពួកគេគួរអោយទុកចិត្តបានឬទេ?
- ព័ត៌មានដូចប្រភពដើមដែរឬទេ?៖ ត្រូវមើលលីង (link) ថាតើតំណភ្ជាប់នោះពិតជាត្រឹមត្រូវដូចព័ត៌មានដែលបានចែកចាយឬអត់?
- ពិនិត្យមើលកាលបរិច្ឆេទ៖ ព័ត៌មានចាស់ មិនមែនមិនអាចចែករំលែកជាថ្មីបានទេ ប៉ុន្តែការចែករំលែកព័ត៌មាននោះឡើងវិញអាចមានភាន់ច្រឡំតៗគ្នាមួយរំពេច
- កុំមើលលម្អៀងតែម្ខាង៖ ការមើលព័ត៌មានផ្អែកលើការវិនិច្ឆ័យតាមការពិតតាមពេលវេលា ឬ ស្ថានភាព កុំចែកចាយបន្តដោយជឿតែម្ខាង ត្រូវមានជំនឿផ្ទាល់ខ្លួន
- សួរអ្នកជំនាញ៖ សួរអ្នកដែលមានជំនាញទៅលើទិន្នន័យ ឬ អត្ថន័យក្នុងព័ត៌មាន ថាតើវាពិត ឬ អត់ ?
ប្រភព ៖ Internation Federation of Library Associations and Institutions ប្រែសម្រួល៖ ជា បញ្ញា