ប្រើកម្មវិធី Skype Meet Now ដើម្បីធ្វើការប្រជុំជំនួសឲ្យ ការព្រួយបារម្ភទៅលើការប្រើកម្មវីធី Zoom
ក្រុមហ៊ុន Microsoft បានបោះជំហានទៅមុខជាមួយនឹងដំណោះស្រាយក្នុងការបង្កើតកម្មវិធី video conference ដែលមានលក្ខណៈប្រសើរជាងមុននៅក្នុងកម្មវិធី Skype Meet Now។
ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាព នៅលើកម្មវិធី Zoom ហេតុនេះហើយ ទើបមានអ្នកប្រើប្រាស់ ងាកមកសាកល្បងប្រើកម្មវិធី Skype Meet Now របស់ក្រុមហ៊ុន Microsoft។ កម្មវិធី Skype Meet Now ជាកម្មវិធីដែលមានលក្ខណ:ងាយស្រួល មិនចាំបាច់ចុះឈ្មោះប្រើប្រាស់នៅក្នុងកម្មវិធីជជែកជាវីដេអូឡើយ។
អ្វីដែលអ្នកត្រូវធ្វើ គឺចូលទៅកាន់គេហេទំព័ររបស់ Microsoft បន្ទាប់មកចូលទៅបង្កើត Create a Free Meeting។បន្ទាប់មកចែករំលែកតំណភ្ជាប់ (Link) ជាមួយអ្នកដែលចង់ចូលរួមជជែកជាវីដេអូជាមួយអ្នក។ តំណភ្ជាប់នោះនឹងបើកទៅកាន់កម្មវិធី Skype តែម្តង។
ប្រសិនបើអ្នកមានកម្មវិធី Skype រួចហើយ មិនចាំបាច់ធ្វើការ sign-in នោះទេ។ ការប្រជុំនឹងមិនផុតកំណត់នោះទេ ដូច្នេះអ្នកអាចចែករំលែកតំណភ្ជាប់ ហើយរក្សាវាទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយទៀតបាន។
លក្ខណៈពិសេស របស់ក្រុមហ៊ុន Microsoft គឺបានសន្យាទៅលើការហៅជាវីដេអូឥតគិតថ្លៃ គ្មានការចុះឈ្មោះ និងមិនមានការទាញយកឡើយ។ អ្នកមិនអាចប្តូរផ្ទៃ background ដូចកម្មវិធី Zoom បានទេ។ ប៉ុន្តែ កម្មវិធី Skype Meet Now បានអនុញ្ញាតឱ្យអ្នកដាក់ផ្ទៃ background ព្រិលនៅផ្ទៃខាងក្រោយបាន។ អ្នកក៏អាច record នូវការ call និងចែករំលែកអេក្រង់របស់អ្នកជាមួយអ្នកណាដែលបានភ្ជាប់វា។
ទោះបីជាយ៉ាងណាក៏ដោយ នៅទីបំផុតការជ្រើសរើសយកកម្មវិធីដែលមាន security កាន់តែរឹងមាំ អាចជួយអ្នកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយគ្នាកាន់តែមានសុវត្ថិភាព ខណៈពេលដែលអ្នករង់ចាំការដោះស្រាយបញ្ហាកម្មវិធី Zoom៕
ប្រភព៖ Lifewire ដោយ៖ ជា បញ្ញា