[Covid-19] កម្ពុជា! មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ និងមានអ្នកជាសះស្បើយចំនួន ០៣នាក់
នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០២នាក់ ខណ:មានករណីជាសះស្បើយ ០៣នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៤៦០នាក់។
ភ្នំពេញ៖ នៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មានថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០២នាក់ករណីបន្ថែមទៀត ខណ:មានករណីអ្នកជាសះស្បើយ ០៣នាក់នៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៤១២នាក់ បើធៀបនឹងអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៤៦០នាក់។
ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ៖
+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០៨នាក់
+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០១នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ២៦នាក់
+មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង មានចំនួន ០៩នាក់
+មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ មានចំនួន ០២នាក់
+មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០១នាក់
+មណ្ឌលសុខភាពចាក់អង្រែ មានចំនួន ០១នាក់
សូមជម្រាបថា អ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ០២នាក់ គឺ០១នាក់ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ និង ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ)។
គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ៤៨នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៤៦០ករណី ខណ:មានអ្នកជំងឺ ៤១២នាក់បានជាសះស្បើយ៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល