តារាស្រីល្បីៗ ៤រូប កសាងគ្រួសាររួចទទួលបានកូនសុទ្ធតែគួរឲ្យស្រលាញ់
ប្រិយមិត្តប្រាកដជាស្គាល់នៅតារាចម្រៀងស្រីនិងតារាសម្ដែងស្រីទាំងប៉ុន្មានរូបខាងក្រោមនេះហើយ ដែលពួកគាត់សុទ្ធតែជាតារាដែលមានឈ្មោះបោះសម្លេងនៅក្នុងវិស័យសិល្ប:។
បន្ទាប់ពីកសាងគ្រួសាររួចមកឃើញថាម្នាក់ៗពិតជាមានសុភមង្គល និងមានកូនគួរឲ្យស្រលាញ់រៀងៗខ្លួន។
ចង់ដឹងថាមានតារារូបណាខ្លះ សូមទស្សនាខាងក្រោម៖
១. តារាចម្រៀង ឪក សុគន្ធកញ្ញា
តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បន្ទាប់ពីរៀបការជាមួយនិងលោក អ៊ឹង សុខលី រួច អ្នកនាងក៏ទទួលបានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ផងដែរ ។
២. តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀងដែលមានប្រជាប្រិយភាពប្រចាំផលិតកម្មរស្មីហង្សមាស គឺអ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ម្នាក់ ដែលជាតំណក់ឈាមរួមគ្នារវាងអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលីគឺ លោក គឹម ហាន មើលទៅពិតជាមានសុភមង្គល ហើយកូនប្រុសរបស់ពួគគេគឺពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់ ។
៣. តារាសម្តែង ឌី សូនីតា
តារាសម្តែង ឌី សូនីតា សម្រាលបានកូនស្រីមួយគួរឲ្យខ្នាញ់ ជាមួយលោក អេឡិច ហ្សូរ៉ា ពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយមានទម្រង់មុខដូចកូនអ៊ឺរ៉ុបទៀតផង ។
៤. តារាសម្តែង នៅ សូនីតា
តារាសម្ដែង និងជាតារាបង្ហាញម៉ូដ នៅ សូនីតា ក៏ទទួលបានកូនប្រុសមួយដែលគួរឲ្យស្រលាញ់ ដែលជាតំណក់ឈាមជាមួយនិងលោក ទិត្យ ថាវរិទ្ធ ផងដែល៕
join link Telegram https://t.me/cngtvcambodia