ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

(​សៀមរាប​)៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ​២០២១ កាលពីម្សិលមិញ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦​និង​០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៥២​នាក់ ស្រី ២៤​នាក់ ក្នុងនោះ​កុមារា ៣​នាក់ កុមារី ២​នាក់ មាន​ដូចខាងក្រោម៖

សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ចំនួន ០០​នាក់ ស្រី ០០​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ សម្រាប់​ច្រករបៀង​អូរ​បី​ជាន់ ចំនួន ២៤​នាក់ ស្រី ១០​នាក់ កុមារា ១​នាក់ កុមារី ១​នាក់​។ សម្រាប់​ច្រករបៀង​ម៉ាឡៃ​៖ ចំនួន ៧​នាក់ ស្រី ៥​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ សម្រាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ចំនួន ២១​នាក់ ស្រី ៩​នាក់ កុមារា ២​នាក់ កុមារី ១​នាក់​។ ច្រក​ដូង ស្រុក​កំរៀង ចំនួន ០០​នាក់ ។​

​សូមបញ្ជាក់​៖ ពួកគាត់​ទាំង ៥២​នាក់ ត្រូវបាន​ក្រុមការងារ​គ្រូពេទ្យ​ដាក់​មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​សាលា និង​វិទ្យាល័យ​នានា ក្នុង​ខេត្តបន្ទាយមានជ័យ​ចំនួន ៣១​នាក់ និង​ឧ​ត្ត​រ​មានជ័យ​ចំនួន ២១​នាក់ ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព និង​យក​សំណាក៕

ប្រភព: ក្រសួងព័ត៌មាន ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប