នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ក្រោមប្រធានបទ « ការរួមគ្នាតម្រង់ទិសអនាគតទេសចរណ៍របស់យើង» រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩

ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន ព្រមទាំងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបប្រមាណ ១៥០រូប។

 
នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ក្រោមប្រធានបទ « ការរួមគ្នាតម្រង់ទិសអនាគតទេសចរណ៍របស់យើង» រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៩ ពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗដូចជា៖ ការពិនិត្យលើវឌ្ឍនភាពការងារនៃការអនុវត្តសកម្មភាពនានាដែលសម្រេចបានកាលពីឆ្នាំ២០២៥, ទិសដៅការងារ និងចំណុចអាទិភាពនៃការអនុវត្តផែនការទេសចរណ៍អាស៊ាន ២០២៦-២០៣០, ផែនការកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយប្រទេសបូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ), ជាមួយប្រទេសឥណ្ឌា, និងសហព័ន្ធរុស្ស៊ី, កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអង្គការអន្តរជាតិ (ធនាគារអភិវឌ្ឍន៍អាស៊ី) និងអង្គការ/ដៃគូសហការរបស់អាស៊ាន (សមាគមទេសចរណ៍អាស៊ាន, ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក អាស៊ាន, វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីខាងកើត, អង្គការទេសចរណ៍សហប្រជាជាតិ, ក្រុមប្រឹក្សាពិភពលោកធ្វើដំណើរនិងទេសចរណ៍, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក)។

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦

..................

On the occasion of the ASEAN Tourism Forum 2026, under the theme “Navigating our Tourism Future, Together,” ASEAN tourism ministers convened the 29th ASEAN Tourism Ministers Meeting.

With approval from the Royal Government, His Excellency Huot Hak, Minister of Tourism, led a delegation from the Ministry of Tourism and the Cambodia Tourism Board to attend the 29th ASEAN Tourism Ministers Meeting. The meeting was attended by tourism ministers from all 11 ASEAN Member States, His Excellency the Deputy Secretary-General of ASEAN, as well as delegations from ASEAN Member States and the ASEAN Secretariat, with a total of approximately 150 participants.

The 29th ASEAN Tourism Ministers Meeting reviewed key agenda items, including: an assessment of progress in implementing activities agreed upon in 2025; work directions and priority focused areas for implementing the ASEAN Tourism Sectoral Plan 2026–2030; tourism cooperation with the Plus Three countries (China, Japan, and the Republic of Korea); with India; and with the Russian Federation; as well as tourism cooperation with international organizations (Asian Development Bank) and international organizations, entities associated with ASEAN and other external parties (ASEAN Tourism Association, US–ASEAN Business Council, Economic Research Institute for ASEAN and East Asia, UN Tourism, World Travel & Tourism Council, and the Pacific Asia Travel Association).

Cebu, Philippines, 29 January 2026.



















 


 




 



ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia