សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗត្រូវបានលើកឡើង

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

 
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗត្រូវបានលើកឡើង

នៅក្នុងជំនួបនេះមានចំណុច២សំខាន់ៗត្រូវបានលើកឡើង

ទី១)គឺកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណុចទី២) គឺកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ជាពិសេសវិបត្តិនៅមីយ៉ាម៉ា ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី​ ដែលបានជួបសម្តែងការគួរសមជាមួយសម្តេចនៅ សម្តេចតេជោ បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ដែលមានការរីកចម្រើន ដោយមានកិច្ចសហប្រតិបត្តិការល្អ ពិសេសទំហំពាណិជ្ជកម្មរបស់យើងនៅរក្សាបានការកើនឡើងជាលំដាប់។ សម្តេចតេជោក៏បានអបអរសាទរចំពោះការគ្រប់គ្រង និងការដឹកនាំពិសេសក្នុងការគ្រប់គ្រងកូវីដ-១៩ របស់ប្រទេសម៉ាឡេស៊ី ក្នុងការគ្រប់គ្រងនិងការឆ្លើយតបទៅនឹងវិបត្តិធម្មជាតិគ្រោះទឹកជំនន់កន្លងមកនៅក្នុងប្រទេសម៉ាឡេស៊ី ។

សម្តេចតេជោក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី ផងដែរចំពោះការដែលឯកភាពក្នុងការតែងតាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើប្រធាននេះ។ សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា មានសមាជិកអាស៊ានផ្សេងទៀតដែលបានគាំទ្រប្រេសិតពិសេសររបស់ប្រធានអាស៊ាន គឺឯកឧត្តមប្រាក់សុខុន ។ សម្តេចតេជោ ក៏បានអរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលទៅធ្វើការនៅម៉ាឡេស៊ី ជាពិសេសក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី ។

សម្តេចតេជោ ក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្រ្តីផងដែរថា បច្ចុប្បន្ន​ក៏មានប្រជាពលរដ្ឋម៉ាឡេស៊ីចំនួន ២៩៦៨នាក់ ដែលកំពុងធ្វើការរស់នៅប្រទេសកម្ពុជា ក៏បានទទួលការចាក់វ៉ាក់សាំងនៅកម្ពុជាផងដែរ ។ លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីការលំបាកកន្លងទៅនេះដោយសារស្ថានភាពកូវីដ-១៩ នៅក្នុងពិភពលោក ។ សម្តេចក៏អរគុណប្រទេសម៉ាឡេស៊ី ដែលបានបញ្ជូនគណៈប្រតិភូម៉ាឡេស៊ីមកចូលរួម វេទិកាទេសចរណ៍អាស៊ាន និងរដ្ឋមន្រ្តីអាស៊ាននៅខេត្តព្រះសីហនុកន្លងមកនេះដោយទទួលបានជោគជ័យ។

សម្ដេចតេជោក៏បានមានប្រសាសន៍អំពីការងារ និងកិច្ចការអាស៊ាន ព្រមទាំងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ។

សម្ដេចតេជោ បានមានប្រសាសន៍ពីគោលបំណងក៏ដូចជាលទ្ធផលទៅទស្សនៈកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅថ្មីៗនេះ ព្រមទាំងបង្ហាញអំពីវិធានការដែលនឹងត្រូវធ្វើបន្តទៀត។ សម្ដេចបានបញ្ជាក់ថា ការអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាម៉ានេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។ លើសពីនេះទៅទៀតដំណើរទស្សនកិច្ចនោះក៏បាននាំនូវអំណោយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាផងដែរ។ ហើយសម្ដេចនឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមីយ៉ាម៉ា។ លទ្ធផលមួយទៀត​ គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទនោះ ។ សម្ដេចបានមានប្រសាសន៍ថា ស្ថានភាពនៅមីយ៉ាន់ម៉ាពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងធ្វើយ៉ាងណាឲ្យមានការចរចារកដំណោះស្រាយ និងត្រូវមានការបញ្ជូនអំណោយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជាចាំបាច់នោះ ។

សម្ដេចតេជោក៏បានជម្រាបជូនទៅកាន់ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៀតថា ក្រោយពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាហើយនោះ ស្រាប់តែមានការកាត់ទោសលោកជំទាវ អោង សានស៊ូជី រយៈពេល៤ ឆ្នាំ និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចនឹងជួបពិភាក្សាតាមវីដេអូជាមួយនឹង ឯកឧត្តម មីន អោងឡាង នៅថ្ងៃស្អែក ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាពេលនេះស្ថានភាពនៅមីយ៉ាន់ម៉ាមានលក្ខណៈស្មុគស្មាញមែនទែនដោយសារមានរដ្ឋាភិបាលដល់ទៅពីរឯណោះ រួមទាំងរដ្ឋាភិបាលស្រមោលផងដែរ។ សម្ដេចបានលើកឡើងថា សម្ដេចបានអញ្ជើញឯកឧត្តម មីន អោងឡាង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនៈភាពរីកចម្រើនក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងចំណុចទាំង៥ ដែលបានព្រមព្រៀងជាឯកច្ឆន្ទនោះ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាងដែលមិនមែននយោបាយចូលរួមប្រជុំអាស៊ានផងដែរ។

សម្ដេចតេជោក៏បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីសំណើរបស់សម្ដេចក្នុងការបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងការការងារនេះ ៖

យន្តការទី១)យន្តការ អាស៊ាន-ត្រយការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

យន្តការទី២) គឺយន្តការពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ។

សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះអាស៊ានពិតជាមានការងារជាច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអាស៊ានយើងមិនអាចក្លាយទៅជាចំណាប់ខ្មាំងនៃមីយ៉ាម៉ាបានទេ៕

សូមចុច join Telegram https://t.me/cngtvcambodia

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister