គីមជុងអ៊ុនស្តីបន្ទោសមន្ត្រីជាច្រើនរូបជុំវិញបញ្ហាមន្ទីរពេទ្យកូរ៉េខាងជើង

ទីក្រុងសេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានស្តីបន្ទោសមន្ត្រីជាច្រើនរូបចំពោះការសាងសង់មន្ទីរពេទ្យនៅក្នុងទីក្រុងព្យុងយ៉ាងដោយគ្មានការយកចិត្តទុកដាក់ ហើយបញ្ជាឲ្យបណ្តេញអ្នកទទួល ខុសត្រូវផ្នែកការដ្ឋានចេញថែមទៀតផង។

 
គីមជុងអ៊ុនស្តីបន្ទោសមន្ត្រីជាច្រើនរូបជុំវិញបញ្ហាមន្ទីរពេទ្យកូរ៉េខាងជើង
គីមជុងអ៊ុនស្តីបន្ទោសមន្ត្រីជាច្រើនរូបជុំវិញបញ្ហាមន្ទីរពេទ្យកូរ៉េខាងជើង

កូរ៉េខាងជើងប្រើប្រាស់គំរោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនដើម្បីព្យាយាមធ្វើឲ្យកាន់តែមានភាពជឿជាក់លើរដ្ឋាភិបាល រួមមានទាំងការអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ទេសចរណ៏នៅវ៉ុនសានកាម៉ា (Wonsan Kalma) ប៉ុន្តែត្រូវបានគេរិះគន់ឲ្យផ្តោតលើគុណភាព។

បន្ទាប់ពីបានចុះទៅធ្វើពិនិត្យមើលការដ្ឋានសាងសង់នោះ លោកគីមក៏បានចង្អុលបង្ហាញពីបញ្ហាសំខាន់ ដែលត្រូវដោះស្រាយ។ លោកនិយាយថា គណៈកម្មាការទទួលបន្ទុកធ្វេសប្រហែសក្នុងការរៀបចំថវិកាសាងសង់តាមគោលការណ៍ត្រឹមត្រូវ។

សូមជម្រាបផងដែរថា គីមជុងអ៊ុនបានបញ្ជាឱ្យគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាចធ្វើការស៊ើបអង្កេត និងផ្លាស់ប្តូរមន្ត្រីទាំងអស់ដែលទទួលខុសត្រូវខាងផ្នែកការដ្ឋាននោះ។

 

ប្រភព៖ CNA ប្រែសម្រួល៖ កង​ ស្រីលីន