[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ១៩ មាន ០៣នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ

កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៣ករណីបន្ថែមទៀត និងពុំមានអ្នកឆ្លងថ្មីឡើយគិតមកត្រឹមថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៣៦នាក់ ឬស្មើនឹង ៧៩,៥៣% នៃអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់។

 
[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ១៩ មាន ០៣នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ
[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ១៩ មាន ០៣នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ
[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ១៩ មាន ០៣នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ
[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ១៩ មាន ០៣នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ
[COVID-19] កម្ពុជា! អ្នកជាសះស្បើយដោយវីរុសកូវីដ១៩ មាន ០៣នាក់បន្ថែមទៀត ខណ:ពុំមានករណីឆ្លងថ្មីឡើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹក ថ្ងៃទី១៩ ខែ​កក្កដា​ ឆ្នាំ ២០២០កាលពីម្សិលមិញថា កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៣​ករណីបន្ថែម និងពុំមានអ្នកឆ្លងថ្មីឡើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៣៦នាក់ នៃចំនួនអ្នកឆ្លងវីរុសទាំងអស់ ១៧១នាក់នៅទូទាំងប្រទេស។

សូមជម្រាបថា ករណីជាសះស្បើយចំនួន​ ០៣នាក់នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២០ គឺជាបុរសទាំង ៣នាក់ ដែលបានធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវព្យាលបាជាសះស្បើយនិងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម ៣៣នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។ចំណែកឯជនជាតិអាមេរិក ០២នាក់ទៀតកំពុងតែសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា៕

 

 

ប្រភព: ក្រសួងសុខាភិបាល